អន្តរជាតិ
ប្រជាជន​នៅ​ម៉ាឡេស៊ី​កំពុង​រង​ការគំរាមកំហែង​ដោយ​ទឹកជំនន់
25, Dec 2014 , 8:00 pm        
រូបភាព
ដោយ:

តំបន់​ភាគ​ខាងជើង​នៃ​ប្រទេស​ម៉ាឡេស៊ី​កំពុង​ទទួលរង​ការគំរាមកំហែង​ដោយសារ​ភ្លៀង​ជោគជាំ​ខ្លាំង​និង​បង្កអោយមាន​ជំនន់​ដែលមាន​កម្រិត​កាន់​ខ្ពស់។គ្រោះធម្មជាតិ​នេះ​បានធ្វើអោយ​ប្រជាជន​ម៉ាឡេស៊ី​ប្រមាណ​ជាង៦០, ០០០នាក់​កំពុង​ទទួលរង​នូវ​ការលិចលង់​និង​ភ្ញៀវ​វ​ទេសចរណ៍​ជាច្រើន​នាក់​កំពុង​ជាប់គាំង​នៅ​តំបន់​ទេសចរណ៍​មួយចំនួន​ដែល​កំពុងតែ​រង​នូវ​ការវាយប្រហារ​ដោយសារតែ​ទឹកជំនន់។



ភ្លៀង​ដែល​ចាប់ផ្តើម​តាំងពី​ថ្ងៃទី១៥ធ្នូ កំពុងតែធ្វើការ​គំរាមកំហែង​ខេត្ត​ចំនួន​ប្រាំមួយ​ដែល​ស្ថិតនៅ​ភាគ​ខាងជើង​នៃ​ប្រទេស​ម៉ាឡេស៊ី​ដោយសារតែ​កម្រិត​ទឹកភ្លៀង​កាន់តែ​ឡើង​ខ្ពស់ទៅ។គ្រោះធម្មជាតិ​នេះ​បានធ្វើ​ប្រជាជន​ម៉ាឡេស៊ី​ប្រមាណ៦០,០០០នាក់​ត្រូវ​បង្ខំចិត្ត​ភៀសខ្លួន​ដើម្បី​ស្វែងរក​ទីកន្លែង​សម្រាប់​ស្នាក់នៅ​រហូតដល់​ទឹក​ស្រក​វិញ។

ភ្លៀង​ដែល​កំពុង​បន្ត​ធ្លាក់​នៅក្នុង​ខេត្ត​ភាគ​ជើង​នៃ​ប្រទេស​ម៉ាឡេស៊ី​បានធ្វើអោយ​ប្រជាជន​ប្រមាណ៦០,០០០នាក់​កំពុង​ស្វែងរក​ទីជម្រក​និង៤នាក់​បាន​ស្លាប់​ដោយសារតែ​ទឹកជំនន់​ដែល​កើតឡើង​សារ​តែ​ភ្លៀង​ធ្លាក់​មិន​ដាច់។ក្រៅពី​ការលិចលង់​ប្រជាជន​ម៉ាឡេស៊ី​បច្ចុប្បន្ន​កង​សង្គ្រោះ​ម៉ាឡេស៊ី​កំពុង​ប្រតិបត្តិ​ការសង្គ្រោះ​ដល់​ភ្ញៀវ​វ​បរទេស​ប្រមាណ១០០នាក់​ដែល​កំពុងតែ​កំសាន្ត​នៅ​រមណីយដ្ឋាន​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី។

ក្នុង​កិច្ចប្រតិបត្តិការ​សង្គ្រោះ​ភ្ញៀវ​ទេសចរណ៍​ត្រូវបាន​បង្ហាញថា​ភ្ញៀវ​ទាំងនោះ​មាន​សញ្ជាតិ​ដូចជា​បារាំង​អាល្លឺម៉ង់​អូស្ត្រាលី​និង​អង់គ្លេស។យ៉ាងណាមិញ​តួលេខ​នៃ​ការស្លាប់​ដោយសារ​ទឺ​ក​ជំនន់​នេះ​មិនទាន់មាន​ការបញ្ជាក់​បន្ថែម​នោះទេ៕


© រក្សាសិទ្ធិដោយ thmeythmey.com