ជាតិ
ពីនេះ ពីនោះ
វិធីសាស្ត្រ ដើម្បី​ឆ្លុះបញ្ចាំង​ពី​សកម្មភាព​ប្រចាំថ្ងៃ​របស់​អ្នក​ក្នុង​ឆ្នាំ២០១៤នេះ?
26, Dec 2014 , 8:09 am        
រូបភាព
ដោយ: ថ្មីៗ
 

ដើម្បី​ដឹងថា​អ្នក​សម្រេចបាន​សមិទ្ធផល​អ្វីខ្លះ​នោះ អ្នក​គួរតែ​ឆ្លុះបញ្ចាំង (រំលឹក ឬ​ស្រមៃ​ដោយ​ផ្ចង់អារម្មណ​ឲ្យ​បាន​ម៉ត់ចត់) លើ​សកម្មភាព​ប្រចាំថ្ងៃ​របស់​អ្នក ចាប់តាំងពី​ដើមឆ្នាំ​រហូត​ដល់​ចុងឆ្នាំ២០១៤នេះ ដោយ​ឆ្លើយតប​នឹង​សំណួរ​ដូចខាងក្រោម៖



មុននឹង​ឆ្លើយ​សំណួរ​ទាំងនេះ អ្នក​ត្រូវ​ត្រៀមខ្លួន​ឲ្យ​រួចរាល់ និង​រក​កន្លែង​ដែលមាន​បរិយាកាស​ល្អ ខ្យល់​បរិសុទ្ធ និង​កន្លែង​ស្ងប់ស្ងាត់​មិនមាន​នរណា​មក​រំខាន បន្ទាប់មក​ចាប់ផ្តើម​ធ្វើការ​ឆ្លុះបញ្ចាំង​សកម្មភាព​ប្រចាំថ្ងៃ​របស់​អ្នក។

. តើ​ផែនការ ឬ​គោលបំណង​អ្វីខ្លះ ដែល​អ្នក​បានកំណត់​ក្នុង​ឆ្នាំ២០១៤នេះ? ហើយ​អ្នកទទួលបាន​សមិទ្ធផល​អ្វីខ្លះ? ចុះ​ផែនការ ឬ​គោលបំណង​ផ្សេងទៀត ហេតុអ្វី​បានជា​អ្នក​មិនអាច​សម្រេច​វា​បាន?
២. តើ​សកម្មភាព​អ្វីខ្លះ ដែល​អ្នក​បានធ្វើ ហើយ​ធ្វើ​ឲ្យ​អ្នក​សប្បាយចិត្ត និង​មិន​សប្បាយចិត្ត?
. តើ​សកម្មភាព​អ្វីខ្លះ ដែល​ធ្វើ​ឲ្យ​អ្នក​សោកស្តាយ ប្រសិនបើ​អ្នក​បានធ្វើ​វា?
៤. តើ​សកម្មភាព​អ្វីខ្លះ ដែល​ធ្វើ​ឲ្យ​អ្នក​សោកស្តាយ ប្រសិនបើ​អ្នក​មិនបាន​ធ្វើ​វា? 
៥. ក្រោយពី​ឆ្លុះបញ្ចាំង​សកម្មភាព​ទាំង​អស់ហើយ តើ​អ្នកមាន​ការអភិវឌ្ឍ​ខ្លួន​ជាង​មុន​ដែរឬទេ?
៦. តើ​អ្នក​នឹងធ្វើ​អ្វី​បន្តទៀត​សម្រាប់​ឆ្នាំ២០១៥? តើ​អ្នកនឹង​ធ្វើខ្លួន​ជា​មនុស្ស​បែបណា​ចាប់ពី​ឆ្នាំ២០១៥ ឡើងទៅ?



© រក្សាសិទ្ធិដោយ thmeythmey.com