ជាតិ
ពិភពតារា៖ ឡេង មុន្នី​រចនា ត្រៀមខ្លួន​ធ្វើ​ថៅកែ​ស្រី
26, Dec 2014 , 10:23 am        
រូបភាព
ដោយ:
ភ្នំពេញ៖ ក្រោយ​បណ្តែត​ខ្លួន​ជាតា​រា​រាត្រី​អស់​រយៈពេល​ជាច្រើន​ឆ្នាំ នៅពេលនេះ តារាចម្រៀងយ៉េៗដែល​ធ្លាប់​ឆ្លងកាត់​ជីវិត​ស្នេហ៍​ក្រោម​ដំបូល​អាពាហ៍ពិពាហ៍​បរាជ័យ​នាង ឡេង មុន្នី​រចនា បាន​ឡើង​សម្រស់​ស្រស់​ក្មេង សាច់​ឡើង​ថ្លា​ស​ស្អាត​គួរ​ជាទី​ចេតនា​ប្លែក​តែម្តង។ សម្រស់​ឡើង​កូដ​ជាថ្មី​ធ្វើ​ឲ្យ​ប្រុស​ស្រី​ក្នុង​សិល្បៈ​សរសើរ​មិន​ដាច់​ពី​មាត់​នេះ ត្រូវបាន​តារាចម្រៀងយ៉េៗរូបនេះ បញ្ជាក់​ប្រាប់ថា បណ្តាលមកពី​រូបនាង​ផ្អាក​រកស៊ី​ច្រៀង​ពេល​រាត្រី ហើយ​ពេលនេះ នាង​កំពុង​ត្រៀមខ្លួន​ធ្វើ​ថៅកែ​ដោយ​ខ្លួនឯង។



នៅពេល​បង្ហាញ​វត្តមាន​នៅក្នុង​សកម្មភាព​សិល្បៈ​កាលពី​អំឡុងពេលថ្មីៗនេះ ទស្សនិកជន ក៏ដូចជា​អ្នកសិល្បៈ​បាន​លាន់មាត់​សរសើរ​ពី​សម្រស់​តារាចម្រៀង​នាង ឡេង មុន្នី​រចនា ថា តារា​រូបនេះ​ឡើង​សម្រស់​ប្លែក សាច់​ស​ម៉ដ្ឋខៃ​ឡើង​ក្រភើៗតែម្តង​ហើយ។

ក្រោយពី​អរគុណ​អ្នកសិល្បៈ​ក៏ដូចជា​ទស្សនិកជន​ដែល​បាន​សរសើរ តារាចម្រៀង​ដែល​តែងមាន​វត្តមាន​ច្រៀង​កំដរ​ភ្ញៀវ​ពេល​រាត្រី​នៅ​ភោជនីយដ្ឋាន​ទន្លេសាប អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​នោះ នាង ឡេង មុន្នី​រចនា បាន​និយាយថា៖«ខ្ញុំ​ពិតជា​អៀន​មែនទែន នៅពេល​គេ​សរសើរ​បែបនេះ តែ​ខ្ញុំ​ឡើងសាច់​មើលទៅ​ស្រស់ថ្លា​ជាង​មុននេះ ព្រោះ​ពេលនេះ ខ្ញុំ​មាន​ពេល​សម្រាក​ច្រើន ហើយ​ឥឡូវនេះ ខ្ញុំ​បាន​ផ្អាក​ការ​ច្រៀង​នៅពេល​យប់​ហើយ ដូច្នេះ​មាន​ពេល​សម្រាក​គ្រប់គ្រាន់ សុខភាព​ក៏​ល្អ​ជាង​មុន» ។

ទន្ទឹមនឹងនេះ នាង​បង្ហើប​ឲ្យ​ដឹងថា នឹង​ត្រៀមខ្លួន​ធ្វើជា​ថៅ​ស្រី​ខ្លួនឯង​ទៀតផង។ ប៉ុន្តែ​នាង​មិនបាន​បញ្ជាក់ថា នឹងធ្វើ​ថៅកែ​នៅមុខ​ជំនួញ​អ្វី​នោះទេ ថា​ចាំ​ពេល​ក្រោយ​នឹង​បញ្ជាក់ប្រាប់ ក្រោយពី​របរ​នោះបាន​លេច​ជា​រូបរាង​ហើយ៕



© រក្សាសិទ្ធិដោយ thmeythmey.com