ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
ហេតុអ្វី​បុរស​ខ្មែរ​ចូលចិត្ត​គ្រឿង​ស្រវឹង?
26, Dec 2014 , 10:37 am        
រូបភាព
ដោយ:
ភ្នំពេញ៖ មនុស្ស​មួយចំនួន​ញៀន​នឹង​និយាយ​ទូរ​សព្ទ ញៀន​នឹង​លេង​ហ្វេ​ស​ប៊ុ​ក ញៀន​នឹង​ដើរ​ផ្សារ ញៀន​នឹង​លេង​កីឡា ញៀន​នឹង​ល្បែង ញៀន​នឹង​គ្រឿងញៀន ញៀន​នឹង​ស្រី រីឯ​អ្នក​មួយចំនួនទៀត​ញៀន​នឹង​ស្រា។ តើ​មូល​ហេតុអ្វី​បានជាបុរសៗចូលចិត្ត​ទទួលទាន​គ្រឿង​ស្រវឹង?



ចប់​ពី​ធ្វើការ​ពេ​លល្ងាច បុរស​មួយចំនួន​ចាប់ផ្តើម​ទូរ​សព្ទ​ណាត់គ្នា​ដើម្បី​រក​កន្លែង​ពិសាអាហារ និង​ពិសា​ស្រា​បៀរ​រួមគ្នា។ នេះ​គឺជា​ករណី​លោក សំណាង។ លោក សំណាង អាយុប្រមាណ​ជា២៥ឆ្នាំ​ធ្វើការ​ជា​អ្នកយាម​អោយ​ភោជនីយដ្ឋាន​មួយ​នៅក្នុង​រាជធានី​ភ្នំពេញ ទទួលបាន​ប្រាក់ខែ​ជាង១០០ដុល្លារ​អាមេរិក បាន​និយាយ​ដោយត្រង់ៗប្រាប់ថា៖«បើ​មិន​ទូរ​សព្ទ​រកគ្នា​ផឹក​ពេល​ល្ងាច​ទេ អារម្មណ៍​ដូចជា​នៅ​មិន​សុខ​ទាល់តែសោះ។ ខ្ញុំ​មិនដឹងថា យ៉ាងម៉េច​ដែរ»។

© រក្សាសិទ្ធិដោយ thmeythmey.com