អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
សហរដ្ឋអាមេរិក​រិះគន់​ថៃ​ដែល​ពន្យា​ពេល​បោះឆ្នោត
26, Dec 2014 , 7:00 pm        
រូបភាព
ដោយ:

សហរដ្ឋអាមេរិក​បាន​រិះគន់​រដ្ឋាភិបាល​ថៃ​ក្នុងការ​ពន្យា​ពេល​នៃ​ការបោះឆ្នោត​ថា​ជា​រឿង​ដែល​គ្មាន​ការពិចារណា​និង​មិន​ត្រឹមត្រូវ។ការរិះគន់​នេះ​ធ្វើឡើង​ក្រោយពី​រដ្ឋាភិបាល​ថៃ​បាន​លើក​ថ្ងៃ​បោះឆ្នោត​ដែល​រំពឹងថា​នឹង​ប្រព្រឹត្ត​ទៅក្នុង​ឆ្នាំ២០១៥លើក​ទៅ​ឆ្នាំ២០១៦។



កាលពី​ថ្ងៃទី២៤ធ្នូ​កន្លងទៅនេះ​ឧបនាយករដ្ឋមន្ត្រី​ថៃ​លោក​Wissanu Krue-ngamបានបញ្ជាក់​ពី​ការលើក​ថ្ងៃ​បោះឆ្នោត​របស់​ថៃ​ជាមួយនឹង​អ្នក​នាំ​សហរដ្ឋអាមេរិក​ដោយ​នឹងត្រូវ​ពន្យា​ពេល​ការបោះឆ្នោត២០១៥ទៅ​ដើមឆ្នាំ២០១៦ខាងមុខនេះ។ការកែប្រែ​នូវ​កាលបរិច្ឆេទ​នេះ​ធ្វើឡើង​ដោយសារតែ​រដ្ឋាភិបាល​ទាមទារ​ពេលវេលា​ដើម្បី​ធ្វើ​កែប្រែ​នូវ​ចំណុច​មួយចំនួន​នៅក្នុង​រដ្ឋធម្មនុញ្ញ​រប​ស់​ថៃ​ឆ្នាំ២០០៧។

ក្រោយពី​មាន​រដ្ឋប្រហារ​យោធា​កាលពី​ខែឧសភា​កន្លងទៅនេះ​ព្រះមហាក្សត្រ​បានតែងតាំង​លោក​ឧ​ត្ត​ម​សេនីយ៍​ប្រា​យុទ្ធ​ចាន់​អូ​ចា​ធ្វើជា​នាយករដ្ឋមន្ត្រី​ដែល​ការធ្វើ​នេះ​វា​ផ្ទុយ​ទៅ​និង​លទ្ធិប្រជាធិបតេយ្យ​ដែល​ចាក់​ឬ​ស​នៅក្នុង​ប្រទេស​ជា​យូរ​មកហើយ។យ៉ាងណា​ក្រោយពី​បាន​ឡើងកាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​លោក​ប្រា​យុទ្ធ​ចាន់​អូ​ចា​បានប្រកាសថា​នឹង​ការបោះឆ្នោត​មួយ​ក្នុង​ឆ្នាំ២០១៥ដែលជា​ការកែទម្រង់​និង​ស្តារឡើងវិញ​នូវ​លទ្ធិប្រជាធិបតេយ្យរ​បស់​ថៃ។

ដោយឡែក​ការបោះឆ្នោត​ជា​សកល​ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី​របស់​ថៃ​ដែល​រំពឹងថា​នឹង​ប្រព្រឹត្ត​នៅ​ឆ្នាំ២០១៥ខាងមុខ​ត្រូវបាន​ពន្យា​ពេល​ទៅ​ឆ្នាំ២០១៦វិញ​ដោយសារ​រដ្ឋាភិបាល​ទុកពេល​វេលា​ដើម្បី​ធ្វើ​ប្រជាមតិ​ក្នុង​ការកែប្រែ​រដ្ឋធម្មនុញ្ញ។ដោយឡែក​អ្នកនាំពាក្យ​សហរដ្ឋអាមេរិក​បាន​រិះគន់​និង​ការប្រែប្រួល​កាលបរិច្ឆេទ​នេះ​ដោយ​ចាត់ទុកថា​មិនមាន​លក្ខណៈ​ត្រឹមត្រូវ​និង​គ្មាន​ការពិចារណា។បន្ថែម​ពីនេះ​នាំពាក្យ​ក៏​បញ្ជាក់ថា​សហរដ្ឋអាមេរិក​សង្ឃឹមថា ថៃ​នឹង​ចាក​ចេញពី​របប​ដឹកនាំ​ដោយ​យោធា​ហើយ​បង្កើត​រដ្ឋាភិបាល​មួយ​ដែល​ស្របទៅតាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ។

គួរបញ្ជាក់​ផងដែរ​ការ​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​របស់​ឧ​ត្ត​ម​សេនីយ៍​ប្រា​យុទ្ធ​ចាន់​អូ​ចា​ដោយ​រដ្ឋប្រហារ​យោធា​កាលពី​ខែ​កន្លងទៅនេះ​មិនមាន​ការគាំទ្រ​ពី​សំណាក់​ប្រជាជន​ថៃ​ប៉ុន្មាន​ទេ។ដូច្នេះហើយ​ការដែល​លើក​កាលបរិច្ឆេទ​នៃ​កាល​បោះឆ្នោត​អាច​ទំនង​ជាការ​ខា្ល​ច​ចាញ់​ស​ម្លឹ​ក​ឆ្នោត​ច្រើនជាង​ការ​ទុកពេល​ដើម្បី​ធ្វើ​ប្រជាមតិ​កែប្រែ​រដ្ឋធម្មនុញ្ញ៕
ដោយ​វិសាល




© រក្សាសិទ្ធិដោយ thmeythmey.com