ជាតិ
សង្គមជាតិ
សំណុំរឿង ឈូក បណ្ឌិតត្រូវបានតុលាការកំពូលប្រកាសតម្ដល់សាលដីការសាលាឧទ្ធរណ៍
×
តុលាការកំពូលនៅរសៀលនេះ ប្រកាសតម្កល់សាលដីការរបស់សាលាឧទ្ធរណ៍ ដែលផ្តន្ទាទោសលោក ឈូក បណ្ឌិត ឲ្យជាប់ពន្ធនាគារ១៨ខែ និងបង់ប្រាក់សំណងទៅជនរងគ្រោះ៣៥លានរៀលទុកជាបានការដដែល។ នេះបើតាមលោក អំ សំអាត ប្រធានមន្ដ្រីស៊ើបអង្កេតសិទ្ធិមនុស្សលីកាដូ។ លោកបន្ថែមថា សង្គមស៊ីវិលនិងនូវទាមទាឲ្យមានការតាមចាប់ខ្លួនលោកឈូក បណ្ឌិត ដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះទាំង៣នាក់។ ហើយសំណងចំពោះជនរងគ្រោះគឺតិចតួចណាស់សម្រាប់ពួកគេ នេះជាភាពអយុត្តិធម៌ ដែលបានបញ្ជាក់ថា ប្រទេសកម្ពុជាមាននិទណ្ឌភាព មានភាពអយុត្តិធម៌។
លោកអំ សំអាតបញ្ជាក់ថា៖«តុលាការប្រកាសតម្ដល់សាលដីការសាលាឧទ្ធរណ៍នៅថ្ងៃនេះ។ តែយើងនៅតែទាមទាឲ្យតាមចាប់ខ្លួនជនល្មើសមកផ្តន្ទាទោសតាមច្បាប់។ ព្រោះមានភស្ដុតាងច្បាស់លាស់ណាស់ដែលបញ្ជាក់ថាលោកឈូក បណ្ឌិត ប្រព្រឹត្តិមនុស្សឃាត។ តែអ្វីដែលគួឲ្យសោកស្ដាយគឺបទល្មើសលោកឈូក បណ្ឌិតគឺបទល្មើសមជ្ឈិមគឺមានទោស៥ឆ្នាំ បើគាត់គេចខ្លួនបាន៥ឆ្នាំគឺគាត់រួចខ្លួន។ ដូចនេះភាពអយុត្តិធម៌គឺមានការកើតឡើងចំពោះជនរងគ្រោះ។
ចំណែកជនរងគ្រោះទាំង៣នាក់ ក៏បានដាក់បណ្ដឹងសាទុក្ខ ដើម្បីទាមទារប្រាក់សំណងចំនួន១៤ម៉ឺន ដុល្លា។ គួរបញ្ជាក់ថា លោក ឈូក បណ្ឌិត ត្រូវបានចោទពីបទបង្ករបួសស្នាមដោយចេតនា ទាក់ទងនិងការបាញ់កម្មករឲ្យរបួស កាលពីថ្ងៃទី២០ កុម្ភៈឆ្នាំ២០១២កន្លងទៅ។ ដោយសាលាដំបូងខេត្តស្វាយរៀង បានចេញដីការចាប់ខ្លួនលោក ឈូក បណ្ឌិត ដាក់ពន្ធនាគារ១៨ខែ និងបង់ប្រាក់សំណង៣៥លានរៀល៕
© រក្សាសិទ្ធិដោយ thmeythmey.com