ជាតិ
ពីនេះ ពីនោះ
តើ​ពាក្យ «តម្រង់, តំរង់» មួយណា​ត្រឹមត្រូវ?
27, Dec 2014 , 7:45 am        
រូបភាព
ដោយ: ថ្មីៗ
 ពន្យល់​ពាក្យ



តើ​ពាក្យ «តម្រង់, តំរង់» មួយណា​ត្រឹមត្រូវ?

នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ​ដែល​ត្រឹមត្រូវ គឺ​សរសេរ​ជា «តម្រង់» មានន័យថា ធ្វើ​ឲ្យ​ត្រង់, ដាក់​សំដៅ​ឲ្យ​ចំ, ដែល​កាត់​យក​ត្រង់, ដែល​សំដៅ​ចំពោះ។ ឧទាហរណ៍៖ តម្រង់ផ្លូវ, តម្រង់បង្គោល, ដើរ​តម្រង់, ដើរកាត់​តម្រង់៕

 [ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]





© រក្សាសិទ្ធិដោយ thmeythmey.com