ជាតិ
ពីនេះ ពីនោះ
កំណាព្យ៖ អនិច្ចាសត្វព្រៃស្រុកខ្មែរ!
× អនិច្ចាសត្វព្រៃស្រុកខ្មែរ!
(បទពាក្យ៧)
-គួរអនិច្ចាវាសនាសត្វព្រៃ ត្រូវគេប្រល័យគ្មានថ្ងៃណាល្ហែ
សត្វស្ទើរដាច់ពូជពីទឹកដីខ្មែរ នេះក៏ព្រោះតែជាតិខ្មែរឥតខ្មាស។
-ឥតមានគុណធម៌ឥតត្រាប្រណី អាសូរសត្វព្រៃស្ទើរដាច់ពូជសាសន៍
ដើមឡើយស្រុកខ្មែរសត្វមីរដេរដាស ឥឡូវក្រណាស់ស្រឡះព្រៃព្រឹក្ស។
-ព្រោះតែខ្មែរយើងគិតតែបរបាញ់ គិតតែពីឆ្ងាញ់បាញ់បរល្ងាចព្រឹក
សម្លាប់ពូជសត្វអស់ច្រើនសន្ធឹក មិនដែលគិតនឹកជីវិតសត្វផង។
-យូរទៅហិនហោចខើចអស់ពូជសត្វ គ្មានពូជបង្កាត់ខើចបាត់កន្លង
ប្រើស ឈ្លូស ទោច ស្វា ទាំងខ្លាដំបង ទន្សាយ ទន្សោង ដំរីផងគ្នា។
-គួរណាស់តែមនុស្សមានចិត្តរក្សា ទាំងព្រៃព្រឹក្សាសត្វផងនានា
អភិរក្សឲ្យបានថ្កើងថ្កានពូជធារ សត្វព្រៃកម្ពុជានាថ្ងៃអនាគត៕
និពន្ធដោយ៖ វិឆ័យ សុភី
© រក្សាសិទ្ធិដោយ thmeythmey.com