ជាតិ
សង្គមជាតិ
សប្បុរសជន​អ្នក​វាយកូនគោល​ប្រមូល​ថវិកា​បាន​ជិត៦០ម៉ឺន​ដុល្លារ​ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា
27, Dec 2014 , 12:01 pm        
រូបភាព
ដោយ: ថ្មីៗ
 សហព័ន្ធ​កីឡាវាយកូនគោល​កម្ពុជា បានរៀបចំ​រាត្រី​ស​មោ​លសរ​មួយ​អម​ជាមួយ​ការបើក​ការប្រកួត​វាយកូនគោល ដើម្បី​ប្រមូល​ថវិកា​សប្បុរសធម៌​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ជា។ កម្មវិធី​ស​មោ​លសរ​ត្រូវបាន​រៀបចំ​ធ្វើ​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា​នា​យប់​ថ្ងៃទី២៥ធ្នូ។



ថវិកា​សប្បុរសធម៌​ជិត៦០ម៉ឺន​ដុល្លារ ត្រូវបាន​ប្រមូល​នៅក្នុង​កម្មវិធី​សមោសរ នៃ​ការ​ប្រ​កូត​កីឡាវាយកូនគោល​លើក​ទី៣ ដើម្បី​ផ្តល់​ទៅ​ឲ្យ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ជា។ មន្ត្រីជាន់ខ្ពស់​ជាច្រើន​បាន​ចូលរួម​ក្នុង​កម្មវិធី​ស​មោ​លសរ​នោះ ដូចជា​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង លោក រដ្ឋមន្ត្រីក្រសួង​ទេសច ក្រសួងសុខាភិបាល ជាដើម។

តាម​របាយការណ៍​ដែល​បង្ហាញ​ដោយ​លោក​វេជ្ជបណ្ឌិត បេ​អាត រី​ច​ឆ្នឺ ស្ថាបនិក និង​ជា​ប្រធាន​មន្ទីរពេទ្យ​គន្ធបុប្ផា​បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល២៣ឆ្នាំ​មកនេះ មន្ទី​ពេទ្យ​គន្ធបុប្ផា​បាន​ពិនិត្យ​ព្យាបាល​កុមារ​បាន​ចំនួន ១៣លាន​ករណី នៅក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ និង​បាន​ព្យាបាល​កុមារ​ឈឺ​ធ្ងន់​សម្រាក​នៅក្នុង​មន្ទី​ពេទ្យ​បាន​ចំនួន១.៥៦លាន​នាក់។ លោក​វេជ្ជបណ្ឌិត បាន​មានប្រសាសន៍​ទៀតថា៖ «តាំងពី​ឆ្នាំ១៩៩២មក​មូលនិធិ​របស់​យើង​បាន​ចំណាយ​ថវិកា​អស់៥៦០លាន​ដុល្លារ​ហើយ ទឹកប្រាក់​ប្រមាណ៣ភាគរយ​នៃ​ថវិកា​សរុប​បានមកពី​រដ្ឋាភិបាល​ក​ម្ពុ​ជា ៤ ភាគរយ បានមកពី​រដ្ឋាភិបាល​ស្វី​ស និង៩២.៥ ភាគរយ​បានមកពី​សប្បុរជន»៕




© រក្សាសិទ្ធិដោយ thmeythmey.com