ជាតិ
សង្គមជាតិ
ស្លាប់០៣នាក់​របួស១៤នាក់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ម្សិលមិញ
28, Dec 2014 , 9:57 am        
រូបភាព
ដោយ: ថ្មីៗ

មនុស្ស​ចំនួន០៣នាក់​បាន​ស្លាប់ និង១៤នាក់​រងរបួស​ធ្ងន់ និង​ស្រាល នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បាន​កើតឡើង​ចំនួន០៨លើក នៅ​ទូទាំងប្រទេស​កាលពី​ថ្ងៃទី២៧ខែធ្នូ​ម្សិលមិញ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​នៅក្នុង​គេហទំព័រ​របស់​អគ្គស្ន​ង​ការ​នគរបាលជាតិ។



បើតាម​គេហទំព័រ​ដដែល គ្រោះថ្នាក់​ចរាចរណ៍​ទាំង០៨លើក​នោះ បាន​បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​ចំនួន១៥គ្រឿង ក្នុង​ម៉ូតូ១១គ្រឿង រថយន្ត​ធុន​តូច០២គ្រឿង និង​រថយន្ត​ធុន​ធំ​ចំនួន០២គ្រឿង។

មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​គឺ​បណ្តាលមកពី​បើកបរ​ហួស​ល្បឿន​កំណត់០៤លើក បើកបរ​ក្នុងស្ថានភាព​ស្រវឹង០២លើក ប្រជែង​គ្រោះថ្នាក់០១លើក ជិះ​ម៉ូតូ​ឆ្លងផ្លូវ០១លើក ក្នុងនោះ​អ្នក​គ្រោះថ្នាក់​ជិះ​ម៉ូតូ​អត់​ពាក់មួក​សុវត្ថិភាព​ចំនួន១៧នាក់។

ដោយឡែក​យានយន្ត​ដែល​ត្រូវ​ផាកពិន័យ​នៅ​អង្គភាព នា​ថ្ងៃទី២៧ធ្នូ មាន​ចំនួន៤១៤គ្រឿង ក្នុង​មាន​រថយន្ត​ទេសចរណ៍​គ្រួសារ​ចំនួន៨០គ្រឿង រថយន្ត​ដឹក​អ្នកដំណើរ​ធុន​តូច​ចំនួណ១១៧គ្រឿង រថយន្ត​ដឹកទំនិញ​ធុន​តូច​ចំនួន៨៤គ្រឿង និង​រថយន្ត​ដឹកទំនិញ​ធុន​ធំ​ចំនួន១៣៣គ្រឿង៕




© រក្សាសិទ្ធិដោយ thmeythmey.com