អន្តរជាតិ
​បច្ចេកវិទ្យា
​M​a​c​B​o​o​k​ ​នៅ​ដើ​ម​ឆ្នាំ​ ​រ​ប​ស់​ ​A​p​p​l​e​ ​នឹ​ង​ស្តើ​ង​ ​ហើ​យ​ស្រា​ល​​
28, Dec 2014 , 10:10 am        
រូបភាព
ដោយ: ថ្មីៗ
ច​ចា​អា​រ៉ា​ម​ជាច្រើន​បានលើកឡើង​ពី ទំហំ 12 អ៊ីង ហើយ​យោងតាម​របាយ​ការដែល​គេ​ទទួលបានថ្មីៗបានបង្ហាញ​ឱ្យដឹងថា ក្រុមហ៊ុន Apple នឹង​ចាប់ផ្តើម​ផលិត MacBook នៅ​ដើមឆ្នាំ។



លើ​គេហទំព័រ  Digitimes  ក៏បាន​អះអាង​ពី​ផលិតផល MacBook Air ទំហំ 12 អ៊ីង​របស់​ក្រុមហ៊ុន  Apple ថា តូច និង​ស្រាល​តាម​ទំហំ​ដែល​បានឃើញ។

MacBook Air ថ្មី​របស់​ក្រុមហ៊ុន Apple ប្រើ​ប្រព័ន្ធ​ដំណើរការ​ខួរក្បាល  Intel   Broadwell (processors) និង​មាន​កម្រាស់​កាន់តែ​ស្តើង ថែមទាំង​មាន​ទម្ងន់​កាន់តែ​ស្រាល។ ប្រភព​ពត៌មាន​បានបញ្ជាក់​ទៀតថា​ការផលិត​នឹងត្រូវ​បាន​ចប់​ជា​ស្ថាពរ ហើយ​ដាក់​បង្ហាញ​ជា​សា​ធារ​ណះ​នៅ​ដើមឆ្នាំ​នេះ។

ស្របពេល​ជាមួយគ្នា ប្រភព​ដដែល​បាន​បង្ហើប​ឱ្យដឹងថា ក្រុមហ៊ុន Apple នឹងដាក់​បង្ហាញ​នាឡិការ​ដៃ Apple Watch របស់ខ្លួន​នៅ​ដើមឆ្នាំ 2105 ផងដែរ។

ផ្តល់សិទ្ធិដោយ www.itcity.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com