អន្តរជាតិ
​ឥ​ណ្ឌូ​នេ​ស៊ី​៖​ ​យន្តហោះ Air Asia បាត់​ការទាក់ទង
28, Dec 2014 , 11:22 am        
រូបភាព
ដោយ:

យន្តហោះ​ក្រុមហ៊ុន Air Asia ដែល​ហោះហើរ​ពី​ទីក្រុង Surabaya ប្រទេស​ឥណ្ឌូនេស៊ី ទៅ​ប្រទេស​សិង្ហ​បុរី បាន​បាត់​ការទាក់ទង ជាមួយនឹង ទីភ្នាក់ងារអាកាសទីក្រុង ចាកាតា



បើតាម​ការ​អោយដឹងពី​ភ្នាក់ងារ​គ្រប់គ្រង​ផ្លូវអាកាស យន្តហោះ​នេះ​បាន​បាត់​ការទាក់ទង​ពីម៉ោង ៧ និង ៤៤នាទី ពេលព្រឹក។ ក្រុមហ៊ុន Air Asia បាន​បញ្ជាក់ថា​មកដល់​ពេលនេះ មិនទាន់មាន​ពត៌មាន​បន្ថែមទៀត​ទេ ហើយ​ចំនួន​បុគ្គលិក​និង អ្នកដំណើរ នៅក្នុង​យន្តហោះ​ក៏​មិនទាន់​បញ្ជាក់​តួលេខ ច្បាស់លាស់​នោះដែរ។

គេ​បន្ថែមថា ប្រសិនបើ​មាន​ព័ត៌មាន​បន្ថែម​ទាក់ទិន​បញ្ហា​​បាត់​យន្តហោះ​នេះ ខាង​ក្រុមហ៊ុន​នឹង​ផ្តល់ដំណឹង​បន្ថែមទៀត​នៅពេល​ខាងក្រោយ។ យន្តហោះ​ដែល​បាន​បាត់​នោះ​មាន​ម៉ាក Airbus A320-200 ហើយ​មកទល់ពេលនេះ​ភ្នាក់ងារ​នានា​ដែល​ពាក់ព័ន្ធ​កំពុងតែ​ត្រៀមខ្លួន ក្នុង​ប្រតិបត្តិការ​ជួយសង្គ្រោះ អ្នក​រស់រានមានជីវិត៕


© រក្សាសិទ្ធិដោយ thmeythmey.com