ជាតិ
ពីនេះ ពីនោះ
ពេល​ណាត់​ជួបគ្នា គួរ​សួរ​អ្វីខ្លះ​ទើប​ល្អ?
28, Dec 2014 , 12:30 pm        
រូបភាព
ដោយ: ថ្មីៗ

អ្នកនឹង​ទៅ​ជួបគ្នា​ជាមួយ​មនុស្ស ដែល​អ្នក​តែងតែ​ប្រាថ្នា​ចង់​ជួបតែ​ពីរ​នាក់​ហើយ​មែន​ទេ? មនុស្ស​ដែល​កំពុងតែ​អង្គុយ​នៅ​ទល់មុខ​នោះ ប្រហែលជា​ចម្រៀង​ដែល​អ្នក​ចង់បាន ព្រមទាំង​មិន​ចង់អោយ​បរិយាកាស​មាន​ភាព​អាប់អួ​រដែរ ហើយ​អ្វីដែល​សំខាន់​នោះ គឺ​ត្រង់​ថា អ្នក​គួរ​ចោទ​ជា​សំណួរ​អ្វីខ្លះ ដើម្បី​កុំអោយ​មាន​ភាព​រញ៉េរញ៉ៃ ឬ​រំខាន​ដល់​ការ​ណាត់​ជួបគ្នា​នេះ។ ដូច្នេះ ចូរ​ធ្វើ​វា​ដូចធម្មតាៗ ប៉ុន្តែ យើង​នៅតែមាន​សំណួរខ្លះៗ ដែល​អាចជួយ​ដល់​អ្នក ដើម្បី​បើក​ទំព័រ​កម្មវិធី​ពេល​ជួប​មុខ​គ្នា។


 
ទាក់ទង​នឹង​កុមារភាព

កុមារភាព គឺជា​ពិភព​មួយ​ដែល​អ្នក​ទាំងពីរ​ត្រូវតែ​រំលឹក​ឡើងវិញ។ របៀប​នៃ​ការបង្ហាញ​អំពី​រឿងនេះ គឺ​មិន​ទៀងទាត់​នោះទេ ហើយក៏​គ្មានអ្វី​ដែលជា​ការសង្ស័យ​ដែរ បើសិនជា​រឿង​របស់​អ្នក​ទាំងពីរ​មាន​លក្ខណៈ​ខុសគ្នា។ ប៉ុន្តែ មនុស្ស​គ្រប់រូប​តែងតែ​មើលរំលង​វា​ទៅវិញ។ ដូច្នេះ អ្នក​អាច​ផ្តើម​សួរថា តើ​ការ​ធំធាត់​របស់​អ្នក មាន​អ្វី​កើតឡើង​ខ្លះទៅ? សំណួរ​នេះ តែងតែ​ត្រឹមត្រូវ​ជានិច្ច។ ចូរ​ចាំ​ថា ថ្ងៃ​ណាត់​ជួបគ្នា គឺជា​ពេលវេលា​ដែល​អ្នក​ស្គាល់​មនុស្ស​ម្នាក់​នោះ ហើយក៏​ជា​រឿង​គ្រប់គ្រាន់​ដែរ ដើម្បី​សួរ​ជា​សំណួរ​ទៅ​គេ។ បើសិនជា​គេ​មិន​ចង់​និយាយ​ទេ ក៏​កុំ​បង្ខំ​គេ​អោយ​ឆ្លើយ​ដែរ។
 
ចំណាប់អារម្មណ៍
ចូរ​ព្យាយាម និង​ស្វែងយល់ថា​តើ គេ​ចូលចិត្ត​អ្វី​ជាងគេ។ តើ​ចម្រៀង រឿងភាពយន្ត សៀវភៅ កំណាព្យ ឬអ្វី​ទៅ ដែល​គេ​ចូលចិត្ត។ ដល់ពេល​នោះ អ្នក​ពិតជា​អាច​បង្កើតជា​សំណួរ​បាន​ហើយ។ សំណួរ​នេះ​នឹង​ផ្តល់អោយ​អ្នក នូវ​គំនិត​សមរម្យ​អំពី​របៀប​រស់នៅ​របស់​មនុស្សផ្សេងៗទៀត ព្រមទាំង​ការគិត​របស់គេ​ផងដែរ។ ចូរ​ចងចាំ​ថា មនុស្ស​យើង​គ្រាន់តែ​ចូលចិត្ត​នូវ​អ្វីដែល​គេ​អាច​ទៅដល់​ប៉ុណ្ណោះ។ ចំណាប់អារម្មណ៍ គឺជា​វិធីសាស្ត្រ​ដ៏​ច្បាស់លាស់​មួយ ដើម្បី​អាច​ដឹង​ច្បាស់​អំពី​មនុស្ស​ម្នាក់ទៀត។
 
មិត្តភក្តិ

មនុស្ស​យើង​តែងតែ​និយាយ​ច្រើន នៅពេល​និយាយ​ទាក់ទង​នឹង​មិត្តភក្តិ​របស់​ពួកគេ។ ពួកគេ​ចូលចិត្ត​និយាយ​អំពី​ភាព​ឆ្គួតៗរបស់ខ្លួន ភាពឡូយៗដែល​កើតមាន ភាព​ជំនាញ​ដែល​ពួកគេ​អាចធ្វើ​បាន និង​អ្វីផ្សេងៗទៀត។ ជា​មូលដ្ឋាន អ្នកនឹង​អាចអោយ​នរណាម្នាក់​ទៀត​និយាយ​កាន់តែច្រើន នៅពេល​អ្នក​កំពុងតែ​សួរ​សំណួរ​ទាក់ទង​នឹង​មិត្តភក្តិ​របស់គេ។ ជឿ​ខ្ញុំ​ទៅ ពេល​យើង​និយាយ​ដល់​មិត្តភក្តិ យើង​នឹងមាន​សំណួរ​រាប់លាន​សំណួរ ដើម្បី​ជជែក​គ្នា​បន្តទៀត៕


© រក្សាសិទ្ធិដោយ thmeythmey.com