ជាតិ
ពីនេះ ពីនោះ
ហេតុអ្វី អ្នក​គួរ​ចេះ​គ្រប់គ្រង លើ​ពេលវេលា​ឱ្យបាន​ល្អ?
28, Dec 2014 , 5:00 pm        
រូបភាព
ដោយ: ថ្មីៗ
ការរៀន​ពី​ការចេះ​គ្រប់​គ្រង់ ទៅលើ​ពេលវេលា​ឱ្យបាន​ល្អ វា​ពិតជា​សំខាន់​ណាស់ នៅក្នុង​ការជួយ​ឱ្យ​ជីវិត​របស់​អ្នក មាន​តុល្យភាព​ទាំង​ជីវិត​ការសិក្សា និង​ជីវិត​នៅក្នុង​សង្គម។ ប្រសិនបើ​អ្នកជា​មនុស្ស​ម្នាក់ ដែលមាន​ការរៀប​ចំពេល​វេលា​បាន​យ៉ាង​ល្អ នោះ​អ្នកនឹង​អាច ធ្វើ​វា​ហើយ​បានតែ​ក្នុង​រយៈពេល​មួយ​យ៉ាងខ្លី ហើយ​អ្នក​នឹងមាន​ពេលវេលា សម្រាប់​ការសប្បាយផ្សេងៗរបស់​អ្នក​ទៀតផង។



ប្រសិនបើ​អ្នកជា​មនុស្ស ដែល​គ្រប់គ្រង​លើ​ពេលវេលា​បានល្អ នោះ​អ្នកនឹង ៖

    អ្នក​អាច​កាត់បន្ថយ​អារម្មណ៍​ស្ត្រេ​ស ឬក៏​ក្តីបារម្ភ​នានា។ នៅពេល​អ្នក​បាន​រៀន​ពី​ការគ្រប់គ្រង លើ​ពេលវេលា​របស់​អ្នក​ហើយ នោះ​អ្នក​នឹងមិន​ទុក​នូវ​ការងារ​របស់​អ្នក​ចោល រហូត​ទាល់តែ​ទឹក​ដល់​ច្រមុះ​ហើយ ទើប​យកមក​ធ្វើ​នោះទេ ហើយ​អ្នក​ក៏​មិនមាន​អារម្មណ៍​ថា មាន​សម្ពាធ​នោះដែរ។

    អ្នក​អាចមាន​ពេលវេលា​ច្រើន សម្រាប់​ការងារ​របស់​អ្នក​ឱ្យ​សម្រេច ព្រោះ​អ្នក​បាន​ចាប់ធ្វើ​វា តាំងតែ​ពី​វិនាទី​ដំបូង និង​មាន​ពេលវេលា​ច្រើន សម្រាប់​ការស្រាវជ្រាវ ហើយ​មាន​ពេលវេលា សម្រាប់​ការពិនិត្យ​លើ​ការងារ​របស់​អ្នក ឡើងវិញ​ផងដែរ។

    មួយវិញទៀត​នោះ គឺ​ចំណេញ​ពេលវេលា។ បន្ទាប់ពី​អ្នក​បានបញ្ចប់​ការងារ​របស់​អ្នក​រួចរាល់ អ្នក​មិនចាំបាច់​ព្រួយបារម្ភ​ពី​វា​ទៀត​ទេ ដូច្នោះ​ហើយ អ្នក​អាចមាន​ពេលវេលា​គ្រប់គ្រាន់ ដើម្បី​ធ្វើ​នូវ​អ្វីដែល​អ្នក​ចង់​ធ្វើ ដោយ​មិនមាន​ពាក្យ​ថា “ត្រូវតែ​ធ្វើ” នៅក្នុង​ចិត្ត​របស់​អ្នក​ឡើយ៕

ផ្តល់សិទ្ធិដោយ​www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com