ជាតិ
ពន្យល់ពាក្យ
ពីនេះ ពីនោះ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
20, Apr 2024 , 7:29 am        
រូបភាព
រួញថយក្រោយ, ញញើតញញើម មានន័យថា «រួញរា» ហើយបើតាមវចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត ការសរសេរថា «រញ់រា» ក៏មានន័យដូចគ្នាផងដែរ។



វចនានុក្រម តម្រូវឲ្យមើលការពន្យល់ទៅវិញទៅមករវាងពាក្យ «រួញរា» និង «រញ់រា» ពីព្រោះពាក្យទាំងពីរមានន័យដូចគ្នា។ រួញថយក្រោយ, ញញើតញញើម, ទញ់ទើសទៅពុំបានត្រឡប់រាថយក្រោយ។

សំណេរនៅលើបណ្តាញសង្គម ឬអត្ថបទផ្លូវការមួយចំនួន យើងសង្កេតឃើញមានអ្នកច្រឡំសរសេរ «រុញរា» ទៅវិញ ប៉ុន្តែពាក្យនេះ គ្មាននៅក្នុងវចនានុក្រមខ្មែរនោះឡើយ។

សទិសន័យនឹងពាក្យ «រួញរា» ឬ «រញ់រា» មានដូចជា ញញើត, ញូញ, ទីទើរ, ទូញទាញ, សង្ខិត្ត, ស្ទោក ជាដើម៕



© រក្សាសិទ្ធិដោយ thmeythmey.com