ជាតិ
ពីនេះ ពីនោះ
កំណាព្យ៖ កំហុស​មិនមែនជា​រឿង​គួរ​ឲ្យ​ខ្លាច​នោះទេ!
29, Dec 2014 , 11:01 am        
រូបភាព
ដោយ: ថ្មីៗ
កំណាព្យ៖ កំហុស​មិនមែនជា​រឿង​គួរ​ឲ្យ​ខ្លាច​នោះទេ!



    (បទពាក្យប្រាំពីរ)

យើង​កើតមក​នៅលើ​លោកា
គ្មាន​នរណា​ធ្វើ​ត្រូវ​ទាំងអស់
តែងតែមាន​ការខ្វះចន្លោះ           
ល្អ​ឥត​ខ្ចោះ​រក​មិន​បានទេ ។

 មិន​ថា​គ្រហស្ថ​ឬ​បព្វ​ជា           
ជន​គ្រប់គ្នា​ទាំង​យើង​ទាំង​គេ
បើ​មិន​ចង់​ឲ្យ​ខុស​វៀចវេរ           
នៅ​ទំនេរ​មិនបាច់​ធ្វើ​អ្វី ។

ដេក​រង់ចាំតែ​ព្រេងសំណាង           
មិន​គិត​សាង​អំពើថ្មីៗ
អ្នកខ្លាច​ខុស​ខ្លាច​បរាជ័យ           
នោះ​មានន័យ​ខ្លាច​ជោគជ័យ​ដែរ ។

គេ​មិន​ខ្លាច​ជន​មាន​កំហុស            
តែ​ខ្លាច​ខុស​ហើយ​មិន​ព្រម​កែ
ដូច្នេះ​បងប្អូន​ទាំង​ក្រុង​ស្រែ           
គិច​ម៉េច​ដែរ​ចូល​ជ្រើសរើស​ចុះ ៕

និពន្ធ​ដោយ ជា ធី​រិ​ទ្ធ



© រក្សាសិទ្ធិដោយ thmeythmey.com