ជាតិ
សង្គមជាតិ
យុវជន​៧​ប្រទេស​ បោះ​ជំរំ​​លើក​ស្ទួយ​​តម្លាភាព ​និង​​សុចរិត​ភាព​ នៅ​​សៀមរាប​
04, Jan 2015 , 4:20 pm        
រូបភាព
ទិដ្ឋភាព​ការបោះឆ្នោត​ជំរំ​យុវជន​ក្នុង​ឆ្នាំ​២០១៣
ទិដ្ឋភាព​ការបោះឆ្នោត​ជំរំ​យុវជន​ក្នុង​ឆ្នាំ​២០១៣
ដោយ:
អង្គការ​តម្លាភាព​កម្ពុ​ជា បាន​សហការ​ជាមួយ​អង្គការ​តម្លាភាព​អន្តរជាតិ​មកពី៧ប្រទេស​ផ្សេងទៀត​នៅ​អាស៊ី​ប៉ាស៊ីហ្វិក កំពុង​រៀបចំ​កម្មវិធី​បោះជំរុំ​អន្តរជាតិ លើកទីមួយ ក្រោម​ប្រធានបទ ការពង្រឹង​សិទ្ធិអំណាច​យុវជន​ដើម្បី​លើកស្ទួយ តម្លាភាព និង​សុចរិត​ភាព ពីថ្ងៃ​ទី៤ ដល់ ទី១០ខែ មករា ឆ្នាំ២០១៥ នៅ​ខេត្ត សៀមរាប នៃ​ប្រទេស​កម្ពុជា។


កម្មវិធី​បោះជំរំ​នេះ​មាន​ការចូលរួម​ពី​យុវជន ចំនួន៤៥នាក់ មកពី​ប្រទេសផ្សេងៗពីគ្នា ដូចជា កម្ពុជា បង់​ក្លា​ដែ​ស ឥ​ណ្ខូ​ណេ​ស៊ី ម៉ាឡេស៊ី ប៉ា​គី​ស្ថាន ហ្វីលីពីន​និង វៀតណាម។ យុវជន​ទាំងអស់នេះ​ត្រូវបាន​ជ្រើសរើស​ជាច្រើន​ដំណាក់កាល ដោយ​អង្គការ​តម្លាភាព​ប្រចាំ​នៃ​ប្រទេសនីមួយៗខាងលើ។ ហើយ យុវជន​ទាំង ៤៥នាក់​នេះ​សុទ្ធ​តែមាន​ឆន្ទៈ​ក្នុងការ​ប្រយុទ្ធ ប្រឆាំង​អំពើពុករលួយ និង​ធ្វើជា​គំរូ​ល្អ​សម្រាប់​អ្នកដទៃ។

ក្រោយពី​ចូលរួម​ក្នុង​កម្មវិធី​បោះជំរំ​អន្តរជាតិ​នេះ ពួកគេ​នឹង​ក្លាយទៅជា​បុគ្គល ដែលមាន​ទំនួល​ខុសត្រូវ ខ្ពស់​ក្នុងសង្គម និង​ចេះ​ចែករំលែក​ចំណេះដឹង។ ជាពិសេស ពួកគេ​នឹង​ក្លាយជា​សមាជិក​សកម្ម​នៃ​បណ្តាញ​យុវជន​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។ លើសពីនេះទៅទៀត វា​ជា​ឱកាស​មួយ​ដែល​យុវជន​ទាំងអស់នោះ​អាច​ផ្លាស់ប្តូរ​វប្បធម៌ និង​បទពិសោធន៍​ជាមួយ​ប្រទេស​ក្នុង​តំបន់ អាស៊ី​ប៉ាស៊ីហ្វិក៕



© រក្សាសិទ្ធិដោយ thmeythmey.com