ជាតិ
សង្គមជាតិ
មនុស្ស​ស្លាប់៥នាក់ របួសធ្ងន់-ស្រាល១៤នាក់​ក្នុង​គ្រោះ​ថា្នក់​ចរាចរណ៍​ទូទាំងប្រទេស
29, Dec 2014 , 4:56 pm        
រូបភាព
ដោយ: ថ្មីៗ

គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​ចំនួន ១១លើក  បណ្តាល​ឲ្យ​មនុស្ស ស្លាប់ ០៥នាក់ របួសធ្ងន់ ១១នាក់ និង​របួសស្រាល ០៣នាក់ ។នេះ​បើតាម​របាយការណ៍​អគ្គស្នងការដ្ឋាន នគរបាលជាតិ​នៅ​ថ្ងៃទី២៩ ខែធ្នូ​នេះ។
ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១១លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត យានយន្ត​សរុប ១៨គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ១៤គ្រឿង រថយន្ត​ធុន​តូច​ចំនួន ០៣គ្រឿង​រថយន្ត​ធុន​ធំ ០១គ្រឿង ។



មូល​ហេតុដែល​បណ្តាល​ឲ្យ មាន​គ្រោះថ្នាក់​ចរាចរណ៍ គឺ​មកពី​បើកបរ​ល្មើស​ហួស​ល្បឿន ០៤លើក​មិន​ប្រកាន់​ស្តាំ ០៣លើក​បត់​គ្រោះថ្នាក់ ០១លើក​កត្តា​យានយន្ត ០១លើក និង​មនុស្ស​រត់​ឆ្លងផ្លូវ​ចំនួន ០២លើក ។ ជាមួយគ្នា​នោះ​អ្នកជិះ​ម៉ូតូ​គ្រោះថ្នាក់ ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព ១៥នាក់ ៕


© រក្សាសិទ្ធិដោយ thmeythmey.com