ពីនេះ ពីនោះ
កុមារ អាចប្រឈមអ្វីខ្លះ ពីការប្រើប្រាស់កុំព្យូទ័រ?
× កុមារ តែងតែទទួលហានិភ័យខ្ពស់ជានិច្ច ពីការប្រើប្រាស់កុំព្យូទ័រ ដែលជាញឹកញាប់នោះ គឺមានដូចជា ៖
-មានបញ្ហាទៅលើកញ្ចឹងក (ស្ពឹក) ដោយសារតែការសំឡឹងលើអេក្រង់ចំៗ មានបញ្ហាទៅលើស្មា ឬត្រគាក
-ប៉ះពាល់ដល់សាច់ដុំ (ដំបៅ) ឈឺក្បាល ឈឺខ្នង ឈឺចង្កេះ ឬអស់កម្លាំងល្ហិតល្ហៃ
-ការធ្វើចលនាដដែលៗ ជាហេតុធ្វើឱ្យមានការឈឺចាប់ ឬក៏ប៉ះពាល់ដល់មុខងាររបស់សាច់ដុំនៅកន្លែងនោះ ជាពិសេស នៅដៃ ដែលតែងតែទាក់ទងទៅនឹងការវាយ ឬកាន់ក្តារចុច (Keyboard) ឬម៉ៅ (Mouse)។
ការប៉ះពាល់ទាំងអស់នេះ ចំពោះកុមារ គឺតែងតែធ្ងន់ធ្ងរ និងមានការលំបាក នៅក្នុងការព្យាបាលជាងមនុស្សធំ។ ចំពោះកុមារដែលរពិស ឬតែងតែរត់លេង ឬធ្វើអ្វីផ្សេង ឬក៏ហាត់ប្រាណ គឺតែងមានការប្រឈមមុខទាប៕
© រក្សាសិទ្ធិដោយ thmeythmey.com