ជាតិ
សង្គមជាតិ
ពលរដ្ឋ​ក្រីក្រ​មួយចំនួន​ផ្ញើរ​វាសនា​នៅតាម​ដងផ្លូវ
30, Dec 2014 , 9:44 am        
រូបភាព
ដោយ:
ភ្នំពេញ៖ ពលរដ្ឋ​ក្រីក្រ ឬ​មាន​ជីវភាព​មិនសូវ​ធូរធា​រ​មួយចំនួន​បាន ជ្រើស​យក​ចិញ្ចើម​ផ្លូ​ល​ធ្វើជា​កន្លែង​ប្រក​បរបរ​ចិញ្ចឹមជីវិត និង​សម្រាក​យក​កម្លាំង​នៅ​ទីនោះ​ផងដែរ ។ អ្នក​ប្រក​បរបរ​តូចតាច​ខ្លះ បានជ្រើសរើស​យក​ទីតាំង​មួយចំនួន​ជាក់លាក់​ធ្វើជា​កន្លែង​លក់ដូរ។ ដោយឡែក​អ្នក​ខ្លះទៀត លក់ដូរ​តិចតួច​តាម​ម៉ូតូ ឬ​រ៉ឺ​មក​របស់ខ្លួន​ចល័ត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទៀត គ្មាន​ទិសដៅ​ពិតប្រាកដ​នោះទេ។ ជាក់ស្តែង បើ​គេ​ធ្វើដំណើរ​ឆ្លងកាត់​សួនច្បារ​មុខ​អគារ ណាហ្គា​វើ​ល (Nagaworld) ចាប់ពី​ម៉ោង​ប្រមាណ​ជា៥ល្ងាច រហូតដល់​យប់​ជ្រៅ គេ​នឹង​ឃើញរ​ទោះ ម៉ូតូ កង់ ឬ​រ៉ឺម៉ក​កង់​បី លក់​ចំណីអាហារ​ជាច្រើន​មុខ ហ៊ំ​ព័ទ្ធ​ទីតាំង​មួយ​នេះ​រៀងរាល់ថ្ងៃ។ អ្នកលក់ដូរ​ភាគច្រើន​ជា​អ្នក​ចំណាកស្រុក​មកពី​តាម​បណ្តា​ខេត្ត​មួយ ចំនួន​ដែល​ស្ថិតនៅ​ជិត​រាជធានី​ភ្នំពេញ​នេះ។



សូម​អញ្ជើញ​ទស្សនា​រូបភាព​មួយចំនួន​ដូចតទៅ៖






































© រក្សាសិទ្ធិដោយ thmeythmey.com