ជាតិ
​​​ន​យោ​បាយ​ជាតិ​
គណបក្ស​សង្គ្រោះ​ជាតិ សម្រេច​ដក​លោកស្រី ឡាក់ សុភាព ចេញពី​បក្ស
30, Dec 2014 , 9:59 am        
រូបភាព

នៅ​ទីបំផុត​ទៅ​រឿង​ដ៏​ចម្រូងចម្រាសរបស់​អ្នកស្រី ឡាក់ សុភាព មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ចោទប្រកាន់​លោក សម រង្ស៊ី និង​លោក កឹម សុខា ថា បាន​ប្រព្រឹត្ត​អំពើពុករលួយ​នោះ ត្រូវបាន​គណៈកម្មាធិកា​រវិ​ន័យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​សម្រេច​ដកចេញ​ពី​សមាជិក​ភាព​របស់​បក្ស។ សេចក្តីសម្រេច ដែល​ផ្សព្វផ្សាយ​ប៉ុន្មាន​នាទី​មុននេះ ធ្វើឡើង​នៅ​ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០១៤ ​ចុះហត្ថលេខា​ដោយ​លោក អ៊ូ ចន្ទ​ឫទ្ធិ ប្រធាន​គណៈកម្មាធិការ​វិន័យ​គណបក្ស​សង្គ្រោះ​ជាតិ។



ជុំវិញ​បញ្ហានេះ លោក អ៊ូ ចន្ទ​ឫទ្ធិ ប្រធាន​គណៈកម្មា​ធិការ​វិន័យគណបក្ស​សង្គ្រោះ​ជាតិ មិន​អាច​ទាក់​ទង​សុំការអត្ថា​ធិប្បាយ​បានទេ​​នៅថ្ងៃនេះ តែ​លោកស្រី មូ សុខ​ហួរ តំណាង​រាស្រ្តគណសង្គ្រោះជាតិ​ អះ​អាង​ថា ការសម្រេច​ពេល​នេះ គឺដោយសារ​អ្នកស្រី ឡាក់ សុភាព និយាយ​មិនពិត។ « យើង​ជួបគាត់​ឲ្យបង្ហាញភស្តុតាង​ ដែលចោទ​ប្រកាន់មេ​ដឹកនាំបក្ស​ តែគាត់គ្មាន​ភស្តុតាងផង ។ ដូច្នេះយើង​មានតែ​បញ្ចប់សមាជិកភាព​របស់គាត់​» ។ នេះ​ជាការបញ្ជាក់​របស់​លោក ស្រី មូ សុខហួរ ​។

© រក្សាសិទ្ធិដោយ thmeythmey.com