ពីនេះ ពីនោះ
សុខភាព៖ ហេតុអ្វីបានជាស្ត្រីមួយចំនួន មានការឈឺចាប់ នៅពេលរួមភេទ ?
× ការឈឺចាប់នៅពេលកំពុងរួមភេទ (ឬគេអាចហៅវាថាជា Dyspareunia) ៨០ ភាគរយនៃមូលហេតុរបស់ស្ត្រី គឺជារឿងធម្មតា។ នេះអាចជាលទ្ធផលនៃការថយចុះអ័រម៉ូនភេទរបស់ស្រី្ត ដែលនាំឱ្យមានភាពស្ងួតរបស់ទ្វារមាស អាចបញ្ជាក់ពីវត្តមាននៃផ្សិត ឬឆ្លងមេរោគផ្សេងៗទៀត ដូចជាជំងឺកាមរោគ រលាកប្លោកនោម ឬបង្ហួរនោម។ នៅក្នុងករណីមួយចំនួន ការទល់លាមករ៉ាំរ៉ៃក៏អាចដើរតួយ៉ាងសំខាន់មួយដែរ។ លក្ខខណ្ឌមួយចំនួន ដែលត្រូវបានគេស្គាល់ថា ជាការរលាកទ្វារមាស គឺការរលាកនៅក្នុងតំបន់ណាមួយនៃទ្វារមាស ហើយភាគច្រើន ជាទូទៅ ជាមូលហេតុការឈឺចាប់នេះ។
មួយប្រភេទផ្សេងទៀតនៃការឈឺចាប់នេះគឺ ត្រូវបានគេស្គាល់ថាជា Vaginismus ដែលបណ្តាលឱ្យមានការកន្ត្រាក់ជាប់ ដោយមិនដឹងខ្លួននៃសាច់ដុំក្នុងទ្វារមាស។ នៅក្នុងករណីមួយចំនួនទៀត វាអាចមានការកន្ត្រាក់ជាប់យ៉ាងខ្លាំង ដែលធ្វើឱ្យទ្វារមាសបិទមិនឱ្យមានការជ្រៀតចូល ដែលនៅពេលរួមភេទ វាធ្វើឱ្យមានការឈឺចាប់យ៉ាងខ្លាំង ឬពេលខ្លះមិនអាចទៅរួចទៀតផង។ វាជាញឹកញាប់ មានចាក់ឬស នៅក្នុងរបួសផ្លូវចិត្ត៕
ផ្តល់សិទ្ធិដោយ www.health.com.kh © រក្សាសិទ្ធិដោយ thmeythmey.com