ជាតិ
សង្គមជាតិ
យុវជន​ជាង៣២០០នាក់​នឹងចូលរួម​បុណ្យ​អង្គរ​សង្ក្រាន្ត​នៅ​ខែមេសា​ឆ្នាំ២០១៥ខាងមុខ
30, Dec 2014 , 7:45 pm        
រូបភាព
ដើម្បីអបអរសាទរ​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា(UYFC) នឹង​រៀបចំ​ប្រារព្ធ​ពិធីបុណ្យ​អង្គរ​សង្ក្រាន្ត​ចាប់ពី​ថ្ងៃទី១៣ដល់១៦មេសា​ឆ្នាំ២០១៥ខាងមុខ​នៅ​ខេត្តសៀមរាប។យុវជន​កម្ពុជា​ចំនួន៣២០០នាក់​និង​យុវជន​មកពី១២ប្រទេស​ផ្សេងទៀត​នឹងចូលរួម​នៅក្នុង​ពិធីបុណ្យ​នោះ​ផងដែរ។



ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ស្តីពី​ការរៀបចំ​ផែនការ​ការពារ​ពិធីបុណ្យ​អង្គរ​សង្ក្រាន្ត​ឆ្នាំ២០១៥កាលពី​ថ្ងៃទី២៩ធ្នូ​ម្សិលមិញ​លោក​យុន​ឈុ​ន្នី​អគ្គ​ស្នងការរង​នគរបាលជាតិ​បាន​មានប្រសាសន៍ថា៖«ដើម្បី​ឲ្យ​ផែនការ​នេះ​មាន​ប្រសិទ្ធភាព​គ្រប់​ស្នងការដ្ឋាន​នគរបាល​និង​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​រៀបចំ​ឱ្យមាន​ទីបញ្ជាការ​តាម​គោលដៅ​ច្បាស់លាស់​និង​ចាត់​កម្លាំង​ល្បាត​តាម​គោលដៅ​និង​គួរ​កំណត់​ទីកន្លែង​ដល់​ប្រជាពលរដ្ឋ​ដែល​លក់ដូរ​ក្នុង​ពិធីបុណ្យ​ដើម្បី​ងាយស្រួល​ក្នុងការ​ទំនាក់ទំនង​នៅពេល​មាន​អាសន្ន។ការធ្វើផែនការ​ការពា​រ​នៅតាម​ភូមិសាស្ត្រ​របស់ខ្លួន​និង​ត្រូវ​ប្រជុំ​ក្រុម​ការពារ​សន្តិសុខ​ទាំងអស់​ក៏​ជា​រឿង​ចាំបាច់​ដែល​ត្រូវ​រៀបចំ​ផងដែរ។

លោក​យុន​ឈុ​ន្នី​ក៏បាន​សំណូមពរ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ក៏ដូចជា​កងកម្លាំង​ត្រូវធ្វើ​ការឃោសនា​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​ទាំងអស់​ឲ្យ​បានដឹង​ពី​ពិធីបុណ្យ​ដ៏​ធំ​នេះ​ដើម្បី​ឲ្យ​ពួកគាត់​បាន​ចូលរួម​សហការ​ក្នុង​កិច្ចការពារ​នេះ។

សូមបញ្ជាក់ថា​ព្រឹ​ត្ត​ការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ២០១៤ដែល​រៀបចំឡើង​រយៈពេល៤ថ្ងៃ​ចាប់ពី​ថ្ងៃទី១៣ដល់​ថ្ងៃទី១៦ខែមេសា​ឆ្នាំ២០១៤នៅ​ខេត្តសៀមរាប​មាន​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ចូលរួម​ជាង២៥ម៉ឺន​នាក់៕



© រក្សាសិទ្ធិដោយ thmeythmey.com