ជាតិ
សង្គមជាតិ
ស្លាប់៤ និងរបួសធ្ងន់ ស្រាល១៣ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស
×
គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស ចំនួន១១លើក បណ្តាលឲ្យមនុស្ស ស្លាប់៤នាក់ របួសធ្ងន់៨នាក់ និងរបួសស្រាល៥នាក់ ។ នេះបើតាមរបាយការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃទី៣១ ខែធ្នូនេះ។
ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ១១លើកនេះ បានបង្កឲ្យខូចខាតយានយន្តសរុប ១៦គ្រឿង ក្នុងនោះមានម៉ូតូចំនួន១២គ្រឿងរថយន្តធុនតូចចំនួន៤គ្រឿង ។មូលហេតុដែលបណ្តាលឲ្យ មានគ្រោះថ្នាក់ចរាចរណ៍ គឺបើកបរល្មើសហួសល្បឿន៦លើកមិនគោរពសិទ្ធ១លើក និងប្រជែងគ្រោះថ្នាក់៤លើក។ជាមួយគ្នានោះអ្នកជិះម៉ូតូគ្រោះថ្នាក់ ដោយមិនបានពាក់មួកសុវត្ថិភាព១៣នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com