ជាតិ
សង្គមជាតិ
អាជ្ញាធរ​ទទួលបាន​ប​ណ្តឹ​ង​វិវាទ​ដីធ្លី​ជាង ៧ពាន់​ករណី នៅ​ឆ្នាំ២០១៤
31, Dec 2014 , 5:00 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ គិត​ត្រឹម​ខែវិច្ឆិកា ឆ្នាំ២០១៤នេះ គណៈកម្មការ​សុរិយោដី​បានទទួល​ករណី​វិវាទ​ដីធ្លី ទូទាំងប្រទេស​សរុប ៦៥៥៨ ករណី ហើយ​អាជ្ញាធរ​បាន​ដោះស្រាយ​បញ្ចប់​វិវាទ​ចំនួន ២៩១៦ ករណី។ នេះ​បើតាម លោក សរ សុវណ្ណ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់។



នៅក្នុង​វេទិកា​ថ្នាក់ជាតិ​ស្តីពី ការគ្រប់គ្រង​ដីធ្លី និង​ធនធានធម្មជាតិ នា​ថ្ងៃទី២៥ ធ្នូ លោក សរ សុវណ្ណ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​បាន​ថ្លែងថា អាជ្ញាធរ​បានទទួល​ពាក្យ​បណ្តឹងវិវាទ ដីធ្លី​ជាង ៧ពាន់​ករណី​ទូទាំងប្រទេស​កម្ពុជា​នៅត្រឹម​ឆ្នាំ២០១៤នេះ ហើយ​ករណី​មួយចំនួន ទៀត​នឹង​បន្ត​ដោះស្រាយ។

លោក​អះអាងថា៖«មកទល់​ខែវិច្ឆិកា ឆ្នាំ២០១៤នេះ តាម​យន្តការ​គណៈកម្មការ​សុរិយោដី ករណី​ដែល​ទទួលបាន​ទូទាំងប្រទេស​សរុប ៦៥៥៨ករណី ចំនួន​ករណី​ដោះស្រាយ​បញ្ចប់ ២៩១៦ករណី និង​ចំនួន​ករណី​កំពុង​ដោះស្រាយ ៨៤២ករណី»។

រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​រូបនេះ និយាយ​បន្ថែមថា នៅត្រឹម​បំណាច់​ខែវិច្ឆិកា ឆ្នាំ២០១៤នេះ អាជ្ញាធរ​បាន​ចុះបញ្ជី​ដីធ្លី​ជាង ៣,៨ លាន​ប័ណ្ណ​ផងដែរ។

នៅ​ដើមឆ្នាំ ២០១៥ខាងមុខនេះ អាជ្ញាធរ​នឹង​បង្កើត​ក្រុមការងារ​អន្តរក្រសួង​ដែលមាន សភាព ៦ក្រសួង ក្នុងនោះ រួមមាន ក្រសួង​ដែនដី ក្រសួងមហាផ្ទៃ សេដ្ឋកិច្ច បរិស្ថាន កសិកម្ម និង​រ៉ែ ដើម្បី​ជំរុញ​ការងារ​ចុះបញ្ជី និង​កសាង​ផែនទីដី​រដ្ឋ​ឯកភាព​តែមួយ៕


© រក្សាសិទ្ធិដោយ thmeythmey.com