ពីនេះ ពីនោះ
សង្គមអន្តរជាតិ​
អន្តរជាតិ
របាយការណ៍៖ យុវវ័យ​ជនជាតិ​ជប៉ុន​ភាគច្រើន មិនបាន​ទទួល​ការ​រួមភេទ​គ្រប់គ្រាន់
01, Jan 2015 , 4:09 pm        
រូបភាព
ដោយ:

ក្នុងខណៈ​ពេលដែល​ប្រទេស​ជប៉ុន​ជាប់​ចំណាត់ថ្នាក់​ជា​ប្រទេស​អាស៊ី ដែល​ផលិត​រឿង​សិច​ច្រើនជាងគេ​នោះ យុវវ័យ​ភាគច្រើន​នៅក្នុង​ប្រទេសមួយ​នេះ បែរជា​មិនបាន​ទទួល​ការ​រួមភេទ​គ្រប់គ្រាន់​ទៅវិញ។



យោងតាម​របាយការណ៍​មួយ​របស់ លោក Rupert Russellសង្គម​វិទូ នៃ​សាកលវិទ្យាល័យ Harvard ដែល​បាន​ទៅកាន់​ប្រទេស​ជប៉ុន​ដើម្បី​សិក្សា​ពី​រឿងរ៉ាវ​ជាច្រើន​របស់​ប្រជាជន​ជប៉ុន ដែល​ក្នុងនោះ​ក៏មាន​រឿង​លើ​គ្រែ​របស់​ជនជាតិ​មួយ​នេះ​ផងដែរ។

លោក Rupert Russell បាន​ប្រាប់​កាសែត The Telegraph ថា បច្ចុប្បន្ននេះ យុវវ័យ​ជប៉ុន​ភាគច្រើន​កំពុង​ទទួលរង​នូវ​ជំងឺ​សង្គម​មួយ​ដែល​គេ​ហៅថា ជំងឺ​តម​មិន​សេពកាម ។ លោក​បញ្ជាក់ថា មួយ​ភាគបី នៃ​ប្រជាជន​ជប៉ុន​ដែលមាន​អាយុ​ក្រោម ៣០ ឆ្នាំ គឺ​មិន​ធ្លាប់បាន​ណាត់ជួប​ជាមួយ​ដៃគូ​នោះទេ ខណៈពេល ដែល មួយ​ភាគ​បួន​នៃ​បុរស និង ១ ភាគ២ នៃ​ស្ត្រី គិតថា ការរួម​ភេទ​គឺ​មិនសូវ​សំខាន់​សម្រាប់​ពួកគេ​នោះទេ។

សង្គម​វិទូ​រូបនេះ ក៏បាន​រកឃើញ​ផងដែរ​ថា មនុស្ស​វ័យក្មេង​នៅក្នុង​ប្រទេស​ជប៉ុន គិតថា​ពួកគេ​រីករាយ​ក្នុង​ភាពជា​មិត្ត​ជាជាង​ស្នេហា ហើយ​ភាគច្រើន​នៃ​ពួកគេ ផ្ដោត​សំខាន់​តែ​ទៅលើ​ការងារ​ប្រចាំថ្ងៃ​របស់​ពយ​ក​គេ​តែប៉ុណ្ណោះ។ ម្យ៉ាងទៀត នៅ​ជប៉ុន​ការទំនាក់ទំនង​ស្នេហា ដើម្បី​ឈានទៅដល់​ការឡើង​សណ្ឋាគារ​ជាមួយគ្នា គឺ​ស៊ាំ​ញ៉ាំ​បំផុត គឺ​វា​ពិបាក​ជាង​សេរីភាព​នៅ​លោកខាងលិច​ឆ្ងាយ​ណាស់៕




© រក្សាសិទ្ធិដោយ thmeythmey.com