ពីនេះ ពីនោះ
អារម្មណ៍ល្អពេលបំពេញការងារ អាចក្លាយជាការអភិវឌ្ឍខ្លួនដោយមិនដឹងខ្លួន!
× គ្រប់ផលសម្រេចទាំងអស់កើតមកពីការខិតខំប្រឹងប្រែង តែការខិតខំប្រឹងប្រែងទាំងអស់មិនមែនសុទ្ធតែទទួលបានផលសម្រេចនោះទេ។ ប្រសិនជាការខិតខំប្រឹងប្រែងរបស់អ្នកមិនមែនជាការខិតខំប្រឹងប្រែងដោយយកចិត្តទុកដាក់ទេនោះ នោះការបំពេញការងាររបស់អ្នកក៏មិនបានល្អដែរ។
ក្រៅពីការខិតខំប្រឹងប្រែងដោយយកចិត្តទុកដាក់ ក៏វាទាក់ទិននឹងអារម្មណ៍ផងដែរ ប្រសិនជាអារម្មណ៍ល្អនាំឲ្យមានទឹកចិត្តបំពេញការងារបានកាន់តែល្អ ល្អនេះគឺធ្វើឲ្យអ្នកបំពេញការងារដោយមិនខ្លាចអស់កម្លាំង ខ្ជិលច្រអូស ឬងងុយដេកទេ តែផ្ទុយទៅវិញវាធ្វើឲ្យអ្នកមានកម្លាំង ថាមពលខ្លាំងខ្លា ស្វាហាប់ និងរហ័សរហួនក្នុងការបំពេញការងារ។
សរុបមកអារម្មណ៍ល្អនេះផ្តល់នូវភាពស្រស់ថ្លា ដែលផ្តល់ឲ្យអ្នកកាន់តែមានសមត្ថភាពក្នុងការបំពេញការងារបានដោយជោគជ័យ តាមរយៈការរៀនពីបទពិសោធន៍ជាក់ស្តែងនៅក្នុងដំណើរការនៃការបំពេញការងារ។ នេះមានន័យថា អ្នកកំពុងតែអភិវឌ្ឍខ្លួនតាមរយៈការប្រើអារម្មណ៍ល្អ ឬអារម្មណ៍រីករាយ យកមកបំពេញការងារ ដែលធ្វើឲ្យការងាររបស់អ្នកកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃដោយមិនដឹងខ្លួន៕
© រក្សាសិទ្ធិដោយ thmeythmey.com