ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
Concert ក្រោម​ឆ័​ត្រ ទាញ​ចំណាប់អារម្មណ៍ មិន​ចាញ់ Concert លើ​ឆាក​ទំនើប
02, Jan 2015 , 2:49 pm        
រូបភាព
ភ្នំពេញ៖ មិនមែនជា​ការប្រគំ​តន្ត្រី​បែប​ទំនើប​នោះទេ តែ​វា​ជាការ​ប្រគំ​តន្ត្រី​នៅតាម​ចិញ្ចើមផ្លូវ របស់​ក្រុម​ជនពិការ​ដើម្បី​រៃអង្គាស​ថវិកា​សប្បុរ​ស​ធម៌​ ជួយសង្គ្រោះ​ដល់​ជនពិការ​នៅក្នុង​សមាគម​ន៍​តន្ត្រី​ជនពិការ​កម្ពុជា។



ជាការ​សម្តែង​តូចតាច​នៅតាម​ចិញ្ចើមផ្លូវ​មែន ប៉ុន្តែ​សូរសៀង​ពិ​រោះ​មិន​ចាញ់​អ្នក​ច្រៀង​អាជីព​នោះឡើយ។ សំនៀង​ខ្លះ​បង្ហើរ​ចេញពី​អ្នក​ពិការភ្នែក សំនៀង​ខ្លះទៀត​បង្ហើរ​ចេញពី​អ្នក​ពិការ​ជើង អ្នក​ពិការ​ខ្លះទៀត​លេងភ្លេង​តាម​ជំនាញរៀងៗខ្លួន។

ចម្រៀង​ដ៏​ពិ​រោះ​ជាច្រើន​បទ​បាន​សណ្តំ​ចិត្ត​សាធារណជន​នៅ​ម្តុំ​ផ្សារ​បឹងត្របែក ជាប់មាត់​លូទឹកស្អុយ កាលពី​ព្រឹក​ថ្ងៃទី៣១ ខែធ្នូ កន្លងទៅ។ អ្នកធ្វើដំណើរ​មួយចំនួន​ឈប់​ម៉ូតូ ឬ​កង់ ទស្សនា និង​ស្តាប់យ៉ាង​យកចិត្តទុកដាក់។ សប្បុរសជន​ខ្លះទៀត​បាន​ចូលរួម​ឧបត្ថម្ភ​ថវិកា​ជា​បន្តបន្ទាប់​ផងដែរ។

សមាគម​តន្ត្រី​ជនពិការ​កម្ពុជា​ ​បាន​បង្កើតឡើង​ជាច្រើន​ឆ្នាំ​មកហើយ ហើយ​សមាគមបាន​ប្រមែប្រមូល​ជនពិការ​ជាច្រើន​នាក់ មក​បង្ហាត់បង្រៀន​ជំនាញផ្សេងៗបន្ថែម​លើ​សមត្ថភាព​ដែលមាន​ពី​ធម្មជាតិ។ ជនពិការ​មួយចំនួន​បាន​អះអាងថា ពួកគេ​មាន​រស្មី​ជីវិត​ឡើងវិញ​ម្តងទៀត ដោយសារតែ​សមាគម​តន្ត្រី​ជនពិការ​នេះឯង៕

សូម​អញ្ជើញ​ទស្សនា​វីដេអូ​ដូចតទៅ៖















© រក្សាសិទ្ធិដោយ thmeythmey.com