ជាតិ
សង្គមជាតិ
៨នាក់​ស្លាប់២៤នាក់​របួស​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​កាលពី​ថ្ង​ម្សិលមិញ
02, Jan 2015 , 3:19 pm        
រូបភាព
ដោយ: ថ្មីៗ

គិត​ត្រឹម​ម៉ោង២រសៀល​ថ្ងៃទី០១ខែមករា​ម្សិលមិញ មាន​មនុស្ស​ចំនួន៨នាក់​បាន​ស្លាប់ និង២៤នាក់​របួសធ្ងន់​ស្រាល នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើតឡើង​ចំនួន១៩លើក​នៅ​ទូទាំងប្រទេស​កម្ពុជា។នេះ​បើ​យោងតាម​ការផ្សព្វផ្សាយ​នៅក្នុង​គេហទំព័រ​របស់​អគ្គស្ន​ង​ការ​នគរបាលជាតិ។



ប្រភព​ដដែល​បន្តថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើតឡើង​ទាំង១៩លើក​នោះ បាន​បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​ចំនួន២៩គ្រឿង ក្នុងនោះ​មាន​ម៉ូ​តូច​ចំនួន២១គ្រឿង រថយន្ត​ធុន​តូច០៦គ្រឿង រថយន្ត​ធុន​ធំ០១គ្រឿង យានយន្ត​ផ្សេងទៀត០១គ្រឿង និង​អ្នក​ថ្មើរជើង០២នាក់។

មូលហេតុ​ដែល​នាំ​ឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី​ការបើកបរ​ហួស​ល្បឿន​ចំនួន០៩លើក មិន​គោរព​សិទ្ធិ០២លើក មិន​ប្រកាន់​ស្តាំ០២លើក បើកបរ​ក្នុងស្ថានភាព​ស្រវឹង០៤លើក បត់​គ្រោះថ្នាក់០១លើក និង​កត្តា​ផ្លូវ០១លើក ក្នុងនោះ​អ្នក​គ្រោះថ្នាក់​ជិះ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព​ចំនួន២៨នាក់៕





© រក្សាសិទ្ធិដោយ thmeythmey.com