ជាតិ
ពីនេះ ពីនោះ
អ្នកមានឆន្ទៈចំពោះការងារ តែងតែស្តីបន្ទោសម៉ោងថា «ដើរលឿន»! រូបភាព AFP
× មានឆន្ទៈចំពោះការងារ គឺជាការជាប់ចិត្តដិតអារម្មណ៍ជាមួយការងារ ហើយធ្វើឲ្យគម្រោងឬផែនការសម្រេចបានប្រកបដោយជោគជ័យ។ មនុស្សដែលមានឆន្ទៈចំពោះការងារ បើទោះពេលណាក៏នឹកឃើញតែការងារ ធ្វើអ្វីក៏នឹកឃើញតែការងារ សូម្បីតែពេលទទួលទានអាហារក៏នៅតែនឹកឃើញការងារដែរ។
ការមានឆន្ទៈចំពោះការងារនាំឲ្យអ្នកមានទឹកចិត្តបំពេញការងារ មានឆន្ទៈចំពោះការងារនាំឲ្យអ្នកមានអារម្មណ៍មូលផ្តោតទៅលើការងារ គឺធ្វើឲ្យអ្នកមើលឃើញការងារតែមួយគត់នៅក្នុងពេលតែមួយ។ មនុស្សដែលមានឆន្ទៈបំពេញការងារ គឺពេលបំពេញការងារគេមិនដែលធ្វើការសម្លឹងមើលតែម៉ោងថា «ហេតុអ្វីបានជាក្រដល់ម៉ោងចេញម្ល៉េះ» តែផ្ទុយទៅវិញគេតែងតែស្តីបន្ទោសម៉ោងថា «ហេតុអ្វីបានជាម៉ោងដើរលឿនម្ល៉េះ»។
ប្រសិនជាមនុស្សមិនមានឆន្ទៈចំពោះការងារ គឺគេមើលឃើញតែភាពស្មុគស្មាញ មិនដឹងថាចាប់ផ្តើមការងារមួយណា ចោលមួយណា ឬការងារមួយណាគួរចាប់ផ្តើមមុន មួយណាធ្វើក្រោយ៕
© រក្សាសិទ្ធិដោយ thmeythmey.com