ជាតិ
សង្គមជាតិ
មនុស្ស​ប្រ​មាណ ៣ រយនាក់ជុំគ្នា​នៅ​ផ្លូវ​វេង​ស្រេង​រម្លឹក​ខួប ១ ឆ្នាំ នៃ​ការស្លាប់​កម្មករ​
03, Jan 2015 , 9:32 am        
រូបភាព
រូបថតដោយ៖ ជូន ចាន់រិន
រូបថតដោយ៖ ជូន ចាន់រិន
ដោយ: ថ្មីៗ
នៅព្រឹក​ថ្ងៃសៅរនេះ ព្រះសង្ឃ ប្រជាពលរដ្ឋ កម្មករ និស្សិត ប្រមាណ​ ៣ រយអង្គ និងនាក់​ បាន​ជួបជុំគ្នានៅ​ផ្លូវ​វេង​ស្រេង ប្រារព្ធពិធីបង្សុកូល គម្រប់​ខួប ១ ឆ្នាំ នៃការប៉ះទង្គិច​គ្នារវាង​កម្មករ​ និង​អាជ្ញាធ​រ កាលពីឆ្នាំមុន នៅក្នុងពេល​ក្រុម​កម្មករតវ៉ាទាម​ទារប្រាក់​ខែ ១៦០ ដុល្លារ ។ នៅក្នុងហេតុការណ៍នោះ បានបណ្តាល​ឲ្យ​កម្មករ ៥ នាក់ ស្លាប់​បាត់បង់​ជីវិត និងកម្មករ​ប្រមាណ ៣០ នាក់​រង​របួស ព្រមទាំងមនុស្ស ២៣ នាក់ត្រូវបានចាប់ខ្លួនបញ្ជូនទៅ​ពន្ធនា​គារ​ភ្លាម​ៗ ៕



© រក្សាសិទ្ធិដោយ thmeythmey.com