ជាតិ
សង្គមជាតិ
​សមត្ថកិច្ច​រារាំង​​ការ​ជួប​ជុំ​​ដង្ហែ​​ក្បួន​​របស់​​ពលរដ្ឋ​​នៅ​លើ​ផ្លូវ​​វេ​ង​ស្រេង
03, Jan 2015 , 12:18 pm        
រូបភាព
រូបថតដោយ៖ ជូន ចាន់រីន
រូបថតដោយ៖ ជូន ចាន់រីន
ដោយ:

កងកម្លាំង​សមត្ថកិច្ច​ចម្រុះ​ជាង ៣០០នាក់ បាន​រារាំង​ពលរដ្ឋ​មិន​ឲ្យ​ដង្ហែ​ក្បួន​ផ្សព្វផ្សាយ​មេត្តាធម៌​ឆ្ពោះទៅ​បុរី​កីឡា បន្ទាប់ពី​ពួកគេ​បញ្ចប់​ពិធី​បង្សុកូល​គម្រប់​ខួប ១ឆ្នាំ នៅលើ​ផ្លូវ​វេ​ង​ស្រេង។ ប៉ុន្តែ​នៅក្នុង​ព្រឹត្តិការណ៍​រារាំង​នោះ ពុំមាន​ការប៉ះទង្គិច​គ្នា​រវាង​សមត្ថកិច្ច និង ពលរដ្ឋ​ឡើយ។ នេះ​បើតាម​ការបញ្ជាក់​របស់ លោក អំ សំអាត ប្រធាន​ផ្នែក​បច្ចេកទេស​ស៊ើបអង្កេត​របស់​អង្គការ​លីកាដូ (LICADHO) ។



បើតាម​ប្រធាន​ផ្នែក​បច្ចេកទេស​ស៊ើបអង្កេត​របស់​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត បន្ទាប់ពី​ពលរដ្ឋ​បាន​ប្រារព្ធ​ពិធី​បង្សុកូល​ឧទ្ទិស​កុសល​រួចហើយនោះ ពួកគេ​បាន​ដង្ហែ​ក្បួន​ផ្សព្វផ្សាយ​មេត្តាធម៌​ឆ្ពោះទៅ​តំបន់​បុរី​កីឡា ប៉ុន្តែ​នៅពេល​ក្បួន​ដង្ហែ​ដល់​កន្លែង​ថ្លឹង​រថយន្ត​លើផ្លូវ​វេ​ង​ស្រេង​នោះ ក៏​ស្រាប់តែ​កងកម្លាំង​ចម្រុះ​ចេញមក​រារាំង​ឲ្យ​បំបែក​ការជួបជុំ​ដង្ហែ​ក្បួន​នោះ​តែម្តង។

លោក សំអាត បន្តថា ក្រោយពី​មានការ​និយាយ​ចរចារ​គ្នា កម្លាំង​សមត្ថកិច្ច​បាន​យល់ព្រម​បើកផ្លូវ ហើយ​ពលរដ្ឋ​ក៏​យល់ព្រម​បំបែក​គ្នា​ទៅផ្ទះរៀងៗខ្លួន។ លោក​បានចាត់ទុក​ការរារាំង​របស់​ក​ម្លាំ​សមត្ថកិច្ច​ពេលនេះ គឺជា​ការបិទបាំង​សិទ្ធិសេរីភាព បញ្ចេញមតិ ដែល​ច្បាប់​មានចែង​ជា​ធរមាន៕



© រក្សាសិទ្ធិដោយ thmeythmey.com