ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី និង​លោក កឹម សុខា នឹង​ត្រឡប់មក​កម្ពុជា​វិញ​នៅ​សប្តាហ៍​ក្រោយ
04, Jan 2015 , 11:34 am        
រូបភាព
ដោយ: ថ្មីៗ

នៅ​សប្តាហ៍​ក្រោយនេះ ​ប្រមុខ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​ពីររូប គឺ​លោក សម រង្ស៊ី និង​លោក កឹម សុខា នឹង​ត្រឡប់​មកកាន់​ប្រទេស​កម្ពុជា​វិញ ។ លោក កឹម សុខា ដែល​ធ្វើដំណើរ​ទៅ​ប្រទេស​បារាំង អាលឺម៉ង់ និង​ស្វី​ស​នោះ នឹង​ត្រឡប់មក​កម្ពុ​ជាមុន​លោក សម រង្ស៊ី នៅ​ថ្ងៃទី ៧ ខែមករា រីឯ​លោក សម រង្ស៊ី នឹងធ្វើ​ដំណើរ​មក​កម្ពុ​ជា​វិញ​ដែរ​នៅ​ថ្ងៃ ទី ១០ ខែមករា ឆ្នាំ២០១៥ ។ នេះ​បើតាម​សម្តី​របស់​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញ​ឬ​ទ្ធិ ។



អ្នកនាំពាក្យ​រូបនេះ អះអាងថា ដំណើរ​របស់លោក​ទាំង​ពីរ​ទៅ​ក្រៅប្រទេស​នៅពេលនេះ មិនមែន​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ទៅ​ដោះស្រាយ​បញ្ហា​ជម្លោះផ្ទៃក្នុង​គណបក្ស​នៅក្រៅ​ប្រទេស​ដូច​ការលើកឡើង​របស់​ជន​មួយចំនួន​ឡើយ។ លោក​ថា ដំណើរ​ទៅ​ក្រៅប្រទេស​របស់​មេដឹកនាំ​បក្សប្រឆាំង​ទាំងពីរ គឺ​ដើម្បី​ជួប​សំណេះសំណាល និង​ពន្យល់​ពី​ស្ថានការណ៍​នយោបាយ ព្រមទាំង​គោលជំហរ​រប​ក្សដ​ល់ព​ល​រដ្ឋ​នៅ​បរទេស​តែប៉ុណ្ណោះ ៕


© រក្សាសិទ្ធិដោយ thmeythmey.com