ជាតិ
ពីនេះ ពីនោះ
តើ​អ្នក​គួរ​រៀន​អ្វីខ្លះ​ពី​កន្លែងធ្វើការ​របស់​អ្នក?
18, Jan 2015 , 7:45 am        
រូបភាព
ដោយ: ថ្មីៗ
 ១. ស្វែងយល់​ពី​ទស្សនវិស័យ បេសកកម្ម គោលដៅ តម្លៃ និង​ត្រូវ​ដឹង​ពី​គោលនយោបាយ​ក្នុង ស្ថាប័ន​ដែល​អ្នក​កំពុងធ្វើការ​ឲ្យ​បាន​ច្បាស់ ដើម្បី​ងាយស្រួល​ធ្វើការ​ឲ្យ​ត្រូវ​នឹង​អ្វីដែល​ស្ថាប័ន ចង់បាន។



២. ស្វែងយល់​ពី​តួនាទី និង​ការងារ​របស់​អ្នក​ឲ្យ​បាន​ច្បាស់​ថា តើ​តួនាទី និង​មុខងារ​ទទួលខុស​ត្រូវចំ​ពោះ​ការងារ​របស់​អ្នកមាន​ទំហំ​ប៉ុន្មាន? តើ​ការងារ​ដែល​អ្នក​កំពុងតែ​ធ្វើ​មាន​អ្វីខ្លះ?

៣. ស្វែងយល់​ពី​សហការី​ដែល​ធ្វើការ​ក្នុង​ក្រុម​ជាមួយគ្នា ដើម្បី​ដឹងថា​សហការីម្នាក់ៗមាន​ចរិត​ឬ​ឥរិយាបថ​បែបណា ចូលចិត្ត​អ្វីខ្លះ មាន​ទម្លាប់​យ៉ាងដូចម្តេច មានចំណេះដឹង​កំរិតណា។ ល។ ការស្វែងយល់​ពី​សហកា​រី​បែបនេះ គឺ​ដើម្បី​ងាយស្រួល​យល់ចិត្ត​គ្នា​ឲ្យ​បាន​ច្បាស់ និង​ងាយស្រួល​ធ្វើការ​សហការគ្នា​ទៅវិញទៅមក។

៤.  ព្យាយាម​រៀនសូត្រ​ពី​របៀប​ធ្វើការ​របស់​សហការីម្នាក់ៗឲ្យ​បាន​ច្បាស់ ព្រោះ​របៀប​ធ្វើការ​របស់​សហការីម្នាក់ៗមិន​ដូចគ្នា​នោះទេ។ ការធ្វើ​ដូច្នេះ គឺ​ដើម្បី​ដឹងថា​តើ​របៀប​ធ្វើការ​របស់​សហការី​ណា​ល្អ​ជាង និង​ងាយស្រួល​ជាង។ ការដឹង​យ៉ាង​ដូច្នេះ គឺ​ធ្វើ​ឲ្យ​អ្នក​អាច​រៀនសូត្រ​តាម ឬក៏​អាច​ចែក​រំ​លេក​ពី​របៀប​ធ្វើការ​របស់​អ្នក​ទៅកាន់​សហការី​អ្នក​វិញ​ផងដែរ៕



© រក្សាសិទ្ធិដោយ thmeythmey.com