ជាតិ
សង្គមជាតិ
ខ្មែរអាមេរិកាំងទស្សនកិច្ចសប្បុរសធម៌តាមទីជនបទក្នុងប្រទេសកម្ពុជា
× ពលរដ្ឋខ្មែរអាមេរិកាំងជាង ២៥នាក់ បានរៀបចំដំណើរទស្សនកិច្ចសប្បុរសធម៌ (Vacation with purpose) នៅតាមតំបន់ទេសចរណ៍ក្នុងប្រទេសកម្ពុជាចំនួន ២សប្តាហ៍ គិតចាប់ពី ថ្ងៃទី០៣ ដល់ថ្ងៃទី១៧ សប្តាហ៍ ក្រោយ។ ពួកគេនឹងចែកអំណោយសប្បុរសធម៌ដែលរៃ អង្គាសបានមួយចំនួន ដូចជា កង់ សៀវភៅសិក្សា ឱសថព្យាបាល និងសម្ពោធអគារសិក្សា នៅតាមទីជនបទ។ នេះបើតាម ការបញ្ជាក់របស់ លោក អាង គឹមអៀង ប្រធានក្រុមហ៊ុន មហាអង្គរទេសចរណ៍។
បើតាមលោក អាង គឹមអៀង សប្បុរសជនខ្មែរអាមេរិកាំងក្នុងរដ្ឋអូរីហ្គិន (Oregen State) បានប្រមូលថវិការៃអង្គាស ដើម្បីទិញសម្ភារៈសិក្សា និងប្រើប្រាស់មួយចំនួនឧបត្ថម្ភសិស្ស និងជនក្រីក្រតាមទីជនបទនៅក្នុងប្រទេសកម្ពុជា តាមរយៈអង្គការពីរក្នុងរដ្ឋអូរីគែនគឺ អង្គការ CACO (Cambodian American Community of Oregen, USA) និង អង្គការ GLEF (Golden Leaf Education Foundation) ។
© រក្សាសិទ្ធិដោយ thmeythmey.com