អន្តរជាតិ
WHO៖ ប្រជាជន​រុស្ស៊ី ទទួលទាន​គ្រឿង​ស្រវឹង​ច្រើនជាងគេ​បំផុត​ក្នុង​ពិភពលោក
05, Jan 2015 , 7:45 pm        
រូបភាព
ដោយ:

របាយការណ៍​មួយ ដែល​ចេញផ្សាយ​ដោយ​អង្គការ​សុខភាព​ពិភពលោក ហៅ​កាត់​ថា WHO បាន​ឲ្យ​ដឹងថា ប្រជាជន​រុស្ស៊ី គឺ​ស្ថិតនៅ​ក្នុងចំណោម​ប្រជាជន​ដែល​ទទួលទាន​គ្រឿង​ស្រវឹង​ច្រើនជាងគេ​បំផុត នៅលើ​ពិភពលោក ក្នុង​ឆ្នាំ២០១៤ ។



របាយការណ៍​ដដែល​បាន​បង្ហាញថា ជនជាតិ​ដែល​ស្ថិត​នៅជាប់​រុស្ស៊ី​ដែល​រួមមាន ជនជាតិ​អ៊ុយ​ក្រែ​ន​និង​បេឡា​រុស ជាដើម ក៏មាន​កម្រិត​នៃ​ការទទួល​ទាន​គ្រឿង​ស្រវឹង​ច្រើន​ប្រហាក់ប្រហែល​នឹង​ជនជាតិ​រុស្ស៊ី​ផងដែរ។ ខណៈពេលដែល​ជនជាតិ​ព័រ​ទុយ​ហ្គា​ល់​ហ្គ្រេ​ណា​ដា​និង​អង់​ដូ​រា​ត្រូវបាន​ចាត់ថ្នាក់ ជា​ជនជាតិ​ដែល​ស្ថិតនៅក្នុង​ប្រភេទ​ខ្ពស់បំផុត នៃ​អ្នក​ទទួលទាន​គ្រឿង​ស្រវឹង ដែលជា​មធ្យម​មនុស្ស​ដែលមាន​អាយុ​ចាប់ពី ១៥ ឆ្នាំ​ឡើងទៅ ពួកគេម្នាក់ៗផឹកស្រា១២,៥ លីត្រ​ក្នុង​មួយឆ្នាំ។

អង្គការ WHO ក៏បាន​បញ្ជាក់​ផងដែរ ប្រជាជន​នៅក្នុង​តំបន់​សហគមន៍​អឺរ៉ុប មាន​ចំនួន ១៤,៧ ភាគរយ​នៃ​ប្រជាជន​សរុប​ទូទាំង​ពិភពលោក ប៉ុន្តែ​ទ្វីប​នេះ​មាន​អត្រា​នៃ​តម្រូវការ​គ្រឿង​ស្រវឹង សម្រាប់​មនុស្ស​ចាប់ពី​អាយុ ១៥ ឆ្នាំ​ឡើងទៅ ចំនួន ២៥,៧ ភាគរយ នៃ​ប្រជាជន​ដែល​ពិសា​រគ្រឿង​ស្រវឹង​នៅ​ទូទាំង​ពិភពលោក។

បើតាម​របាយការណ៍​ខាងលើ ជនជាតិ​កាណាដា​ផឹកស្រា​ច្រើនជាង​ជនជាតិ​អាមេរិក ខណៈពេលដែល​ការប្រើប្រាស់​គ្រឿង​ស្រវឹង​មាន​កម្រិត​ទាប​នៅក្នុង​បណ្ដា​ប្រទេស​ស្ថិតក្នុង​ទ្វីបអាហ្វ្រិក​ខាងជើង។ ប៉ុន្តែ​ពាក់កណ្តាល​នៃ​បណ្ដា​ប្រទេស​នៃ​ទ្វីបអាហ្វ្រិក​ខាងត្បូង គឺមាន​អត្រា​អ្នក​ផឹកស្រា​ខ្ពស់​ជាពិសេស​នៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង​និង​ណា​មី​ប៊ី៕


© រក្សាសិទ្ធិដោយ thmeythmey.com