ជាតិ
សង្គមជាតិ
កម្ពុជា​រំពឹងថា​អាច​ទទួលបាន​ឈាម​បរិច្ចាគ​ចំនួន៤ម៉ឺន៥ពាន់​ប្លោក​ពី​សប្បុរសជន
05, Jan 2015 , 8:30 pm        
រូបភាព
មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម រំពឹងថា​នៅ​ឆ្នាំ២០១៥នេះ មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម នឹង​ប្រមូលបាន​ឈាម​ដែលជា​ការបរិច្ចាគ​ដោយ​ស្ម័គ្រចិត្ត​ពី​សប្បុរសជន បាន​ចំនួន៤,៥០០០ប្លោក ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ឈាម​នៅក្នុង​ប្រទេស។



បើតាម​លោក ហុក គឹម​ចេង ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម ដើម្បីឱ្យ​ការប្រមូល​ឈាម​បាន​តាម​ផែនការ​គ្រោងទុក​មជ្ឈមណ្ឌល​ជាតិ ផ្តល់​ឈាម នឹង​បង្កើន​យុទ្ធនា​ការអប់រំ​ផ្សព្វផ្សាយ​ពិសេស​នៅតាម​សាកលវិទ្យាល័យ និង​មូលដ្ឋាន ដោយ​ជំរុញ​យុវជន​ឱ្យមក​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រ​ចិត្តជា​ទៀងទាត់ និង​ច្រើនដង។

ឈាម​ដែល​ប្រមូលបាន​ពី​សប្បុរសជន មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម បានធ្វើ​ការបែងចែក ទៅឱ្យ​មន្ទីរពេទ្យ​នានា ដើម្បី​សង្គ្រោះ​ជីវិត​អ្នកជំងឺ​ដែល​ត្រូវការ​ឈាម ដូច​ជាការ​សម្រាលកូន អ្នក​គ្រោះថ្នាក់​ចរាចរណ៍ និង​អ្នក​ដែល​ត្រូវ​ការវះកាត់​ជាដើម។ បច្ចុប្បន្ន ការបរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​មាន​ចំនួន​ត្រឹម៣៥ភាគរយ ប៉ុណ្ណោះ ចំណែក៦៥ភាគរយ​ទៀត​ជាការ​ដោះដូរ​អំណោយ​ឈាម​តាមរយៈ​សាច់ញាតិ​អ្នកជំងឺ ខណៈដែល​កម្ពុជា​ត្រូវការ​ឈាម​ចំនួន១៥០ប្លោក​ក្នុង​មួយថ្ងៃ ដើម្បី​សង្គ្រោះ​ជីវិត​មនុស្ស៕




© រក្សាសិទ្ធិដោយ thmeythmey.com