ជាតិ
មនុស្ស៨នាក់​ស្លាប់២៤នាក់​របួស​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ម្សិលមិញ
06, Jan 2015 , 1:17 pm        
រូបភាព
ដោយ: ថ្មីៗ
មនុស្ស​ចំនួន០៨នាក់​បាន​ស្លាប់ និង២៤នាក់​របួសធ្ងន់​និង​ស្រាល នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើតឡើង​ចំនួន០៨លើក​នៅ​ទូទាំងប្រទេស​កម្ពុជា កាលពី​ថ្ងៃទី០៥ខែមករា​ម្សិលមិញ គិតពី​ម៉ោង១១ព្រឹក​ថ្ងៃទី០៤ខែមករា ដល់​ម៉ោង១១ព្រឹក​ថ្ងៃទី០៥ខែមករា)។ នេះ​បើ​យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់​នៃ​អគ្គស្នងការ​នគរបាល​ជាតិ។



របាយការណ៍​ដដែល​បានឱ្យដឹង​ទៀតថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើតឡើង​ទាំង០៨លើក​នោះ បាន​បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​ចំនួន១៥គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន០៨គ្រឿង រថយន្ត​ធុន​តូច០៥គ្រឿង រថយន្ត​ធុន​ធំ០២គ្រឿង និង​អ្នក​ថ្មើរ០២នាក់។

មូលហេតុ​ដែល​នាំ​ឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី​ការបើកបរ​ហួស​ល្បឿន​ចំនួន០៦ មិន​ប្រកាន់​ស្តាំ០១លើក កត្តា​យានយន្ត០១លើក ក្នុងនោះ​អ្នក​គ្រោះថ្នាក់​ជិះ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព​ចំនួន១០នាក់។

ដោយឡែក​យានយន្ត​ដែល​ទទួលរង​ការផាកពិន័យ​នៅ​អង្គភាព​មាន​ចំនួន៥២៤គ្រឿង រួមមាន​រថយន្ត​ទេសចរណ៍​គ្រួសារ៣៣គ្រឿង រថយន្ត​ដឹក​អ្នកដំណើរ​ធុន​តូច​ចំនួន១៧៤គ្រឿង រថយន្ត​ដឹក​អ្នកដំណើរ​ធុន​ធំ​ចំនួន១១គ្រឿង​រថយន្ត​ដឹកទំនិញ​ធុន​តូច៧៤គ្រឿង និង​រថយន្ត​ដឹកទំនិញ​ធុន​ធំ២៣៦គ្រឿង៕



© រក្សាសិទ្ធិដោយ thmeythmey.com