ជាតិ
សង្គមជាតិ
កម្ពុជា​ស្ថិត​ក្នុងចំណោម​ប្រទេស​ជា​ឋានសួគ៌​សម្រាប់​ជន​ចូលនិវត្តន៍​នៅ​ឆ្នាំ២០១៥
06, Jan 2015 , 7:00 pm        
រូបភាព
ដោយ:
ទស្សនា​វ​ដ្តី internationalliving បានបង្ហាញ​ពីស​ន្ទ​ស្សន៍​ពិន្ទុ​របស់​ប្រទេស​ចំនួន ២៥ ដែល​ត្រូវបាន​ចាត់ទុកថា ជា​ឋានសួគ៌​សម្រាប់​ជន​ចូលនិវត្តន៍ ទៅ​សម្រាកលំហែ​នៅពេលដែល​ពួកគេ​ដល់​អាយុ​ត្រូវ​ចូលនិវត្តន៍ នៅក្នុង​ឆ្នាំ២០១៥ នេះ។



យោងតាម​ស​ន្ទ​ស្សន៍ ដែល​បានចេញ​ផ្សាយ​នោះ​ប្រទេស អេ​ក្វា​ឌ័​រ បាន​ស្ថិតនៅ​ចំណាត់​ថ្នាក់ទីមួយ ជា​កន្លែង​ដែល​ជន​ចូលនិវត្តន៍​ភាគច្រើន ចង់ទៅ​សម្រាក​នៅ​ទីនោះ ដោយសារតែ​កត្តា​អាកាសធាតុ និង​លក្ខខណ្ឌ​រស់នៅ​ងាយស្រួល​ជាង​ប្រទេស​ផ្សេងទៀត។ ចំណែកឯ​ប្រទេស​បា​ណា​ម៉ា ស្ថិតនៅ​ចំណាត់ថ្នាក់​ទី២ ខណៈពេលដែល​ប្រទេស ម៉ិ​ក​ស៊ិ​ក និង​ម៉ាឡេស៊ី ស្ថិតនៅ​ចំណាត់ថ្នាក់​ទី៣ និង​ទី៤ ។

បើតាម​ពិន្ទុ​នៃ​ស​ន្ទ​ស្សន៍​ដដែល​នោះ នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ប្រទេស​ម៉ាឡេស៊ី បាន​ឈរ​នៅ​ចំណាត់​ថ្នាក់លើ​គេ បន្ទាប់មក​គឺមាន​ប្រទេស​ថៃ ហ្វីលីពីន កម្ពុជា និង​វៀតណាម ជាដើម មាន​ចំណាត់ថ្នាក់​ក្នុងចំណោម​ប្រទេស​ទាំង ២៥ ដែលជា​ឋានសួគ៌​សម្រាប់​ការចូលនិវត្តន៍។

ចំណាត់ថ្នាក់​ទាំងនោះ គឺ​ទស្សនា​វ​ដ្តី internationallivingបានផ្ដល់​ពិន្ទុ​ទៅលើ​កត្តា​ចំនួន ៨ ដែល​រួមមាន តម្លៃ​ពី​ការជួល​អចលនទ្រព្យ តម្លៃ​នៃ​ការជួល​ទីតាំង​ស្នាក់នៅ អត្ថប្រយោជន៍ផ្សេងៗដែល​ពួកគេ​អាច​ទទួលបាន  ភាពងាយស្រួល​ក្នុងការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ប្រជាជន ការកម្សាន្ត សេវា​ថែទាំ​សុខភាព ហេដ្ឋារចនាសម្ព័ន្ធ និង​ចុងក្រោយ​គឺ​កត្តា​អាកាសធាតុ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com