ជាតិ
សង្គមជាតិ
៨០ភាគរយ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចាប់ពី​ម៉ោង១២យប់​ទៅ
06, Jan 2015 , 7:45 pm        
រូបភាព
អគ្គស្នងការ​នគរបាល​ជាតិ នឹង​រៀបចំ​យុទ្ធសាស្ត្រ​ថ្មី ដូច​ជាការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​នៅពេល​យប់ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ច​រារ​ចរ ជាពិសេស​នៅពេល​យប់​ក្នុង​រាជធានី និង​ទីប្រជុំជន​នានា។ នេះ​បើតាម​ប្រសាសន៍​របស់ លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ។ ការ​ថ្លែង​បែបនេះ គឺ​បាន​ធ្វើឡើង នៅក្នុង​កិច្ចប្រជុំ​ប្រចាំខែ​របស់​អគ្គស្នងការ​ដ្ឋា​ន​នគរបាលជាតិ នៅ​ថ្ងៃទី៦ខែមករា​នេះ។



លោក នេ​ត សាវឿន បាន​បញ្ជាក់ថា៖« តាម​ទិន្នន័យ​ដែល​បាន​កត់ត្រា គ្រោះថ្នាក់​ចរាចរណ៍​នៅ​រាជធានី​ភ្នំពេញ​ភាគច្រើន​រហូតដល់ ៨០ភាគរយ កើតមាន​ចាប់ពី​ម៉ោង១២យប់​ឡើងទៅ ដែល​បង្កឡើង​ដោយ​អ្នកបើកបរ​ស្រវឹង​ក្រោយ​ចេញពី​កន្លែង​កំសាន្ត​នានា។  លោក​បន្ថែ​ប​ថា៖«ដូច្នេះ​ត្រូវមាន​វិធានការ និង​យុទ្ធសាស្ត្រ​ចាំបាច់​មួយ​ដើម្បី​ទប់ស្កាត់​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នៅពេល​យប់។ ក​ម្លាំ​អ​នគរបាល​ចរាចរណ៍ ត្រូវ​រឹតបន្តឹង​បន្ថែមទៀត​ក្នុងការ​ត្រួតពិនិត្យ ការ​វាស់​ល្បឿន និង​ជាតិ​អាកុល​តាម​ដងផ្លូវ និង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅពេល​យប់។

ក្នុង​ឆ្នាំ២០១៤នេះ គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន ៤,៨៤០លើក និង​បាន​ឆក់យក​ជីវិត​មនុស្ស​ចំនួន២,១៤៨នាក់ របួស ៨,០៥៧នាក់ ខណៈដែល​ឆ្នាំ២០១៣ គ្រោះថ្នាក់​ចរាចរណ៍​បានកើត​ឡើង ចំនួន៤,៣២២ករណី និង​បាន​បណ្តាលឱ្យ​មនុស្ស​ចំនួន១,៩០១នាក់​បាត់​បង់ជីវិត និង​របួស​ចំនួន៧,២០៨នាក់។ នេះ​បើ​យោងតាម​របាយការណ៍​ប្រចាំឆ្នាំ របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ។

គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​នៅ​ឆ្នាំ២១០៤ បាន​បណ្តាលឱ្យ​ខូចខាត​យានយន្ត​សរុប​ចំនួន ក្នុងនោះ​ម៉ូតូ ចំនួន៥,០៥៦គ្រឿង រថយន្ត​តូច​ចំនួន ១,៧៩៧គ្រឿង, រថយន្ត​ធំ​ចំនួន៦៨៧គ្រឿង និង​យានយន្តផ្សេង៤៣០គ្រឿង និង​អ្នក​ថ្មើរជើង​រងគ្រោះ​ចំនួន៥៣៨នាក់៕




© រក្សាសិទ្ធិដោយ thmeythmey.com