ជាតិ
ពីនេះ ពីនោះ
តើពាក្យ «សូម, សុំ» មានន័យខុសគ្នាយ៉ាងដូចម្តេច?
× តើពាក្យ «សូម, សុំ» មានន័យខុសគ្នាយ៉ាងដូចម្តេច?
ទី១. ពាក្យ«សូម» មានន័យថា បញ្ចេញវាចា ឬសម្តែងអាការឲ្យអ្វីៗដែលខ្លួនត្រូវការ។ ឧទាហរណ៍៖ សូមទាន, សូមប្រាក់ និងសូមពរ។ មួយវិញទៀត ជាពាក្យសម្រាប់ប្រើនាំមុខ ឬជាជំនួយកិរិយាសព្ទមានអាការជាកិរិយាអនុគ្រោះ ឬប្រើជាជំនួយតាមសព្ទក៏បាន ដោយសេចក្តីអង្វរ ឬដោយសេចក្តីគោរព, ដោយសេចក្តីគួរសម (តាមថ្នាក់បុគ្គល)។ ឧទាហរណ៍៖ សូមព្រះរាជទាន....., សូមអ្នក....., សូមកុំ...., សូមជ្រាប។ ល៕
ទី២. ពាក្យ«សុំ» មានន័យថា សុំទាន, សុំគេស៊ី។ មួយវិញទៀត ជាពាក្យសម្រាប់អ្នកធំនិយាយទៅរកអ្នកតូច ដោយសេចក្តីអង្វរ ឬសេចក្តីគួរសម។ ឧទាហរណ៍៖ សុំឲ្យឯងអាណិតអញ, រាជការសុំឲ្យអស់មណ្តាលរាស្ត្រយកចិត្តទុកដាក់ខំប្រឹងធ្វើការនេះឲ្យបានសម្រេចឆាប់៕
[ដកស្រង់ពីវចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]
© រក្សាសិទ្ធិដោយ thmeythmey.com