ខ្មែរ​ក្រហម
ជាតិ
សង្គមជាតិ
​ភ្នំ​ពេ​ញ​​ត្រូ​វ​បា​ន​​​រំ​ដោះ​​​នៅ​​ថ្ងៃ​៧​ ​ម​ក​រា​,​បា​ត់​ដំ​ប​ង​​​ទី​១​១​,​ ​កោះ​កុ​ង​​​ទី​១​៧​​
07, Jan 2015 , 10:15 am        
រូបភាព
ដោយ:
កងកម្លាំងប្រដាប់អាវុធ​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ដែល​បង្កើតឡើង​នៅ​ថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ និង​បន្ទាប់មក​មាន​ជំនួយ​ពី​កងទ័ព​វៀតណាម និង​ទទួល​ការគាំទ្រ​ពី​ប្រជាជន​កម្ពុជា​បានរួម​កម្លាំង​កម្ទេច​ក​ង​ទ័ព​ខ្មែរក្រហម​រំដោះប្រជាជន​កម្ពុជា​បានជា​បន្តបន្ទាប់។



ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ១៩៧៨ រំដោះ​បាន​លំផាត់ ក្រចេះ វ៉ឺ​ន​សៃ ទន្លេ​បិទ។
ថ្ងៃទី៣-៤ ខែមករា ឆ្នាំ១៩៧៩ រំដោះ​បាន​ខេត្តស្វាយរៀង និង​ស្ទឹងត្រែង។
ថ្ងៃទី៥-៦ ខែមករា ឆ្នាំ១៩៧៩ រំដោះ​បាន​អ្នក​លឿង និង​ទី​រួម​ខេត្តកំពង់ចាម។
ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ រំដោះ​បាន​រាជធានី​ភ្នំពេញ (ម៉ោង១២:៣០ នាទី) ខេត្តតាកែវ និង​ក្រុង​កំពង់សោម (ព្រះសីហនុ)។
នៅ​ថ្ងៃទី៥-៨ ខែមករា ឆ្នាំ១៩៧៩ មហាសន្និបាត​ជាតិ​លើ​ទី៣ បាន​ប្រារព្ធ​ឡើង​ដែលមាន​កម្លាំង​រណសិរ្ស​ចូលរួម ៦៦នាក់។ មហាសន្និបាត​បានអនុម័ត​កម្មវិធី​សង្គ្រោះ​ជាតិ និង​រំដោះប្រទេស​កម្ពុជា​ឲ្យ​បាន​ទាំងស្រុង។
ថ្ងៃទី១០-១១ ខែមករា ឆ្នាំ១៩៧៩ រំដោះ​បាន​ខេត្តសៀមរាប និង​ខេត្តបាត់ដំបង។
ថ្ងៃទី១៣-១៤-១៧ ខែមករា ឆ្នាំ១៩៧៩ រំដោះ​បាន​ខេត្តពោធិ៍សាត់ កោះកុង...។ល។

ក្នុង​រយៈពេល​តែ ៣ សប្តាហ៍​ប៉ុណ្ណោះ​កងទ័ព​រណសិរ្ស និង​កងទ័ព​វៀតណាម​រំដោះប្រទេស​កម្ពុ​ជា​ស្ទើរតែ​ទាំងស្រុង​ពីរ​បប​ប្រល័យពូជសាសន៍​ខ្មែរក្រហម៕


© រក្សាសិទ្ធិដោយ thmeythmey.com