ជាតិ
សង្គមជាតិ
មនុស្ស៣នាក់​ស្លាប់១៥នាក់​​រ​បួ​ស​​​ក្នុ​ង​​​គ្រោះ​ថ្នាក់​​​ចរាចរ​ណ៍​​ទូ​ទាំង​ប្រទេស​​ម្សិ​ល​មិ​ញ​
07, Jan 2015 , 11:13 am        
រូបភាព
ដោយ: ថ្មីៗ

មនុស្ស​ចំនួន០៣នាក់​បាន​ស្លាប់ និង១៥នាក់​របួសធ្ងន់​និង​ស្រាល នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើតឡើង​ចំនួន០៨លើក​នៅ​ទូទាំងប្រទេស​កម្ពុជា កាលពី​ថ្ងៃទី០៦ខែមករា​ម្សិលមិញ។ នេះ​បើ​យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់​នៃ​អគ្គស្នងការ​នគរបាល​ជាតិ។



របាយការណ៍​ដដែល​បានឱ្យដឹង​ទៀតថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើតឡើង​ទាំង០៨លើក​នោះ បាន​បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​ចំនួន១២គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន០៩គ្រឿង រថយន្ត​ធុន​តូច០១គ្រឿង រថយន្ត​ធុន​ធំ០១គ្រឿង និង​យានយន្តផ្សេង០១គ្រឿង។

មូលហេតុ​ដែល​នាំ​ឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី​ការបើកបរ​ហួស​ល្បឿន​ចំនួន០៣លើក មិន​ប្រកាន់​ស្តាំ០១លើក ស្រវឹង០១លើក កត្តា​យានយន្ត០១លើក កត្តា​ផ្លូវ០១លើក ក្នុងនោះ​អ្នក​គ្រោះថ្នាក់​ជិះ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព​ចំនួន១៣នាក់។

ដោយឡែក​យានយន្ត​ដែល​ទទួលរង​ការផាកពិន័យ​នៅ​អង្គភាព​មាន​ចំនួន៣៨៥គ្រឿង រួមមាន​រថយន្ត​ទេសចរណ៍​គ្រួសារ៥៣គ្រឿង រថយន្ត​ដឹក​អ្នកដំណើរ​ធុន​តូច​ចំនួន១៦៦គ្រឿង រថយន្ត​ដឹកទំនិញ​ធុន​តូច៧០គ្រឿង​និង​រថយន្ត​ដឹកទំនិញ​ធុន​ធំ៩៦គ្រឿង៕





© រក្សាសិទ្ធិដោយ thmeythmey.com