ជាតិ
សង្គមជាតិ
ជនជាតិភាគតិច​កួយ​ទាមទារ​រដ្ឋាភិបាល​អន្ត​រាគ​មន៍​បញ្ឈប់​សកម្ម​ភាព​ក្រុមហ៊ុន២
07, Jan 2015 , 3:24 pm        
រូបភាព
តំណាង​សហគមន៍​ជនជាតិភាគតិច​កួយ ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ ទាមទា​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​សកម្ម​ភាព​ក្រុមហ៊ុន និង​លុបចោល​កិច្ចព្រមព្រៀង ដី​សម្បទាន​ក្រុមហ៊ុន​ចំនួន២ គឺ​ក្រុមហ៊ុន​ឡាន​ហ្វេ​ង និង​ក្រុមហ៊ុន​រ៉ូ​យ​ហ្វេ​ង ដែលមាន​ផ្ទៃដី​សរុប​ចំនួន៩០១៥ហិច​តា ដើម្បី​ផ្ដល់​ភាពយុត្តិធម៌​លើ​ដីធ្លី​របស់​ជនជាតិដើម​ភាគតិច​កួយ។



ប្រាប់​សារព័ត៌មានថ្មីៗ សកម្មជន​ការពារ​សិទ្ធិ​ជនជាតិដើម​ភាគតិច លោក ឈឹម សាមុត បាន​បញ្ចា​ក់ថា ក្រុមហ៊ុន​ទាំងនេះ​បាន​រំលោភ​ចូល​ដី​របស់​ជនជាតិដើម​ភាគតិច​កួយ ដែល​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ប្រមាណ​ជា៣០០គ្រួសារ។ ដោយ​ក្រុមហ៊ុន​បាន​រំខាន​ឈូសឆាយ ដីស្រែ ដំណាំ ព្រៃ​ជំនឿ​ជាដើម។ លោក​បន្ថែមថា៖«ក្រុមហ៊ុន​ទាំងនេះ​ទទួលបាន​ដី​សម្បទាន​ពី​រដ្ឋាភិបាល ប៉ុន្ដែ​ពួកគេ​បាន​រំកិល​ព្រំដី​ចូលមក​តំបន់​ជនជាតិដើម​កួយ ដោយ​ពួកគេ​បាន​គំរាមកំហែង និង​ឈូសឆាយ​ខ្ទេច​គ្មាន​សល់​តំបន់​ដីស្រែ ព្រៃ​ជំនឿ ព្រៃ​សម្រាប់​ប្រមូល​ផល​សហគមន៍ ជា​ពិស​តំបន់​ប្រាសាទ​ដែលជា​បេតិកភណ្ឌ​ជាតិ​ជាដើម។

បើតាម​លោក ឈឹម សាមុត កន្លងមក​ក្រុម​សហគមន៍​ជនជាតិដើម​ភាគតិច​កួយ ធ្លាប់​បានដាក់​ពាក្យសុំ​អន្តរាគមន៍​ពី​ស្ថាប័ន​ធំ​មួយចំនួន​ដូចជា រដ្ឋសភា ព្រឹទ្ធសភា ខុ​ទ្ធ​កាល័យ​នាយករដ្ឋមន្ត្រី ទីស្តីការគណៈរដ្ឋមន្ត្រី និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងទៀត​ជាច្រើនលើក​ច្រើនសារ​មក​ហើយ ប៉ុន្ដែ​មិនមាន​ចំណាត់​ការរក​ដំណោះស្រាយ​ជូន​ពួកគាត់​នៅឡើយ​នោះទេ៕


© រក្សាសិទ្ធិដោយ thmeythmey.com