ជាតិ
សង្គមជាតិ
ស្លាប់៥នាក់ របួសធ្ងន់​ស្រាល២៣នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស
07, Jan 2015 , 4:36 pm        
រូបភាព
ដោយ: ថ្មីៗ
គិត​ត្រឹម​ម៉ោង១១ថ្ងៃទី៧មករា​នេះ មាន​មនុស្ស​ស្លាប់៥នាក់ និង​របួសធ្ងន់១៧នាក់ របួសស្រាល៦នាក់ នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍១៥លើក នៅ​ទូទាំងប្រទេស។ នេះ​បើតាម​របាយការណ៍​នៃ​ស្នងការដ្ឋាន​នគរបាល​ជាតិ។


គ្រោះថ្នាក់​ទាំង១៥លើក បាន​បង្ក​ឲ្យ​យានយន្ដ២២គ្រឿង​ខូចខាត ក្នុងនោះ​មាន​ម៉ូតូ​ចំនួន១៦គ្រឿង រថយន្ដ​ធុន​តូច១ គ្រឿង ធុន​ធំ១គ្រឿង និង​យានជំនិះផ្សេង៤គ្រឿង។ ចំពោះ​មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់ គឺ​បណ្ដាលមកពី​បើកបរ​ហួស​ល្បឿន៥លើក មិន​គោរព​សិទ្ធិ១លើក មិន​ប្រកាន់​ស្ដាំ២លើក បើកបរ​ប្រជែង​គ្នា២លើក បត់​មិនបាន​ប្រុងប្រយ័ត្ន២លើក បើក​ស្រវឹង១លើក ។ ចំណែក​អ្នកជិះ​ម៉ូតូ​គ្រោះថ្នាក់​ដោយ​មិន​ពាក់មួក​សុវត្ថិភាព​ចំនួន១៨នាក់។


© រក្សាសិទ្ធិដោយ thmeythmey.com