ជាតិ
ពីនេះ ពីនោះ
សង្គមជាតិ
នៅក្នុង​ប្រទេស​រំដួល «ចាក់​ក្រាស​ស៊ី​ស្តើង» «ចាក់​ស្តើង​ស៊ី​ក្រាស»
08, Jan 2015 , 8:30 am        
រូបភាព
ដោយ: ថ្មីៗ

នៅក្នុង​ប្រទេស​រំដួល គេ​តែងតែ​លឺ​ពាក្យ​ថា ធ្វើ​ផ្លូវ​ជាប់​តែម្តង។ ពាក្យ​នេះ មានន័យ​ត្រង់​ថា ផ្លូវ​មានគុណ​ភាពល្អ តែ​ន័យធៀប​វិញ គឺថា គុណភាព​ផ្លូវ​អន់ ដូច្នេះ រដ្ឋាភិបាល​នៃ​ប្រទេស​រំដួល​ត្រូវ​ចំណាយលុយ​ធ្វើ​រហូត(ធ្វើ​ជាប់)។
នាពេលថ្មីៗនេះ មាន​លេចចេញ​នូវ​ពាក្យថ្មី​មួយទៀត​ដែល​គេ​និយាយ​លេង តែ​បង្កប់​អត្ថន័យ​រិះគន់​អ្នក​កសាង​ផ្លូវ​នៅក្នុង​ប្រទេស​រំដួល។ ពាក្យ​នេះ​គឺ៖«ចាក់​ក្រាស​ស៊ី​ស្តើង» «ចាក់​ស្តើង​ស៊ី​ក្រាស»។ ន័យ​ដែល​គេ​ចង់​និយាយ គឺថា បើ​ចាក់​បេតុង​ច្រើន អ្នក​កសាង​ផ្លូវ​បាន​លុយ​តិច បើ​ចាក់​បេតុង​តិច អ្នក​កសាង​ផ្លូវ​បាន​លុយ​ច្រើន(ន័យធៀប​រឿង​ពុករលួយ)៕





© រក្សាសិទ្ធិដោយ thmeythmey.com