អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អូស្ត្រាលី​ដាក់​បម្រាម​ប្រជាជន​ចំពោះ​ការធ្វើដំណើរ​កម្សាន្ត​ទៅ​ឥណ្ឌូនេស៊ី
07, Jan 2015 , 5:11 pm        
រូបភាព
ដោយ:
រដ្ឋាភិបាល​ក្រុង​Canberra ប្រទេស​អូស្ត្រាលី​បានប្រកាស​អាសន្ន​និង​ផ្តល់ដំណឹង​ដល់​ប្រជាជន​អូស្ត្រាលី​មិនអោយ​ធ្វើដំណើរ​កំសាន្ត​ទៅកាន់​ប្រទេស​ឥណ្ឌូនេស៊ី។សេចក្តីប្រកាស​នេះ​ធ្វើឡើង​ក្រោយពី​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​ឥណ្ឌូនេស៊ី​បានចេញ​ការ​បម្រាម​ទាក់ទង​និ​បញ្ហា​សន្តិសុខ​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​កំពុង​រង​នូវ​ការគំរាមកំហែង​ពី​ក្រុម​ភេ​វរ​ករ។



នៅ​ថ្ងៃ​ពុធ​នេះ​រដ្ឋាភិបាល​ក្រុង​Canberra នៃ​ប្រទេស​អូស្ត្រាលី​បាន​ព្រមាន​ប្រជាជន​ខ្លួន មិន​អនុញ្ញាតអោយ​ធ្វើដំណើរ​កំ​សាន្ត​ទៅកាន់​ប្រទេស​ឥណ្ឌូនេស៊ី​ព្រោះ​ដោយសារ​បញ្ហា​សន្តិសុខ​នៅក្នុង​ប្រទេស​នេះ​កំពុង​ទទួលរង​នូវ​ការគំរាមកំហែង​ពី​ការវាយប្រហារ​ពី​ក្រុម​ភេ​វរ​ករ។

ស្របពេល​នៃ​វិស្សមកាល​រដូវក្តៅ​របស់​ប្រជាជន​អូស្ត្រាលី​នៅក្នុង​អំឡុងពេល​បី​ខែ​ចាប់ពី​ខែធ្នូ​ដល់​ខែកុម្ភៈ​ដែល​ចូលចិត្ត​ធ្វើដំណើរ​កំសាន្ត​ប្រទេស​ឥណ្ឌូនេស៊ី​ត្រូវបាន​ស្ថាប័ន​ការបរទេស​បាន​ជូនដំណឹង​ថា​ឥណ្ឌូនេស៊ី​កំពុងស្ថិត​នៅក្នុង​គម្រោង​នៃ​ការវាយប្រហារ​របស់​ក្រុម​ភាវ​រក​រហើយ​វា​អាច​នឹង​កើតឡើង​គ្រប់ពេលវេលា។

ការផ្តល់​ដំណឹង​នេះដែរ​ធ្វើឡើង​ក្រោយពី​ស្ថានទូត​សហរដ្ឋ​សហរដ្ឋអាមេរិក​ប្រចាំ​ប្រទេស​ឥណ្ឌូនេស៊ី​បានចេញ​សេចក្តីប្រកាស​មួយ​កាលពី​ថ្ងៃទី០៣មករា​កន្លងទៅនេះ​អំពី​បញ្ហា​សន្តិសុខ​របស់​ឥណ្ឌូនេស៊ី​ជាពិសេស​នោះ​លើ​គោលដៅ​សណ្ឋាគារ​និង​ធនាគារ​ដែល​អាចជា​គោលដៅ​សំខាន់​សម្រាប់​ការវាយប្រហារ។

ដោយឡែក​សម្រាប់​ប្រទេស​ឥណ្ឌូនេស៊ី​វិញ​ធ្លាប់​ទទួល​នូវ​ការវាយប្រហារ​ធំ​ពីរលើក​ហើយ​ដោយសារតែ​ក្រុម​ភារ​វករ​ដែល​បានកើត​ឡើង​លើក​ទី១នៅ​ឆ្នាំ២០០២(ការ​បំផ្ទុះ​គ្រាប់បែក​នៅ​បាលី)និង​លើក​ទី២ឆ្នាំ​២០០៩Marriottនិង​Ritz-Carlton។ក្នុង​ហេតុការណ៍​នេះ​មាន​ប្រជា​ជា​ជន​អូស្ត្រាលី៨៨នាក់​បាន​ស្លាប់បាត់​បង់ជីវិត។

គួរបញ្ជាក់​ដែរ​ចាប់តាំងពី​ការកើនឡើង​នៃ​ចលនា​ផ្តាច់ខ្លួន​នៃ​ក្រុម​ឧទ្ទាម​ជ្រុលនិយម​ជាពិសេស​ក្រុម​រដ្ឋ​ឥស្លាម​ប្រទេស​ដែលជា​សម្ព​ន្ធ័​មិត្ត​របស់​អាមេរិក​កំពុងតែ​ទទួលរង​នូវ​ការគំរាមកំហែង​ពី​ក្រុម​ទាំងនេះ​តួយ៉ាង​ដូចជា​ប្រទេសមួយ​ចំនួន​នូវ​មជ្ឈិមបូព៌ា​និង​ប្រទេស​ឥណ្ឌូនេស៊ី​ជាដើម៕
វិសាល



© រក្សាសិទ្ធិដោយ thmeythmey.com