អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
១២​​នាក់​ស្លាប់​​ក្នុង​​ការ​វាយ​ប្រហារ​​លើ​ការិយាល័យ​និពន្ធ​​នៃ​ទស្សនាវដ្តី ​Charlie​ Hebdo​
07, Jan 2015 , 8:19 pm        
រូបភាព
ខ្មាន់កាំភ្លើង​២នាក់​ដែលបានបិទមុខជិត បានបើកការវាយប្រហារ​ដោយកាំភ្លើង​ទៅលើការិយាល័យ​និពន្ធនៃ​ទស្សនាវដ្តី​ដ៏ល្បី​មួ​យ​របស់​បារាំង​នៅព្រឹកថ្ងៃ​ពុធនេះ ដែលបាន​សម្លាប់​មនុស្ស​១២​នាក់ និង​បង្ក​អោយមាន​មនុស្ស៧នាក់ទៀត​រងរបួស។ លោកប្រធានាធិបតី​បារាំង បាន​ហៅ​សោកនាដកម្មនេះ ថា​ជា​អំពើ​ភេរវកម្ម។


ខ្មាន់កាំភ្លើងទាំងពីរ​នាក់​ក៏បាន​បាញ់តបត​ជាមួយ​ក្រុមប៉ូលីស​មុន​នឹង​ចាកចេញពី​កន្លែង​វាយប្រហារ​តាម​រថយន្ត​តូច​មួយ។ ប៉ូលីស​នៃទីក្រុង​ប៉ារីស​កំពុង​ប្រមាញ់​តាម​ចាប់​ខ្មាន់កាំភ្លើង​ទាំងពីរ ពេញ​ទីក្រុង​ប៉ារីស។
ទស្សនាវដ្តី​ប្រចាំ​សប្តាហ៍ Charlie​ Hebdo​ របស់​បារាំងមួយ​នេះ ត្រូវបានស្គាល់ថា ជា​សារព័ត៌មានមួយ​ដែល​និយម​ការ​និយាយ​ចំអក និង​រិះគន់​​៕



© រក្សាសិទ្ធិដោយ thmeythmey.com