អន្តរជាតិ
នយោបាយអន្តរជាតិ
មេដឹកនាំពិភពលោកថ្កោលទោសការវាយប្រហារលើសារព័ត៌មាននៅប៉ារីស
× ប្រធានសហភាពអឺរ៉ុប Jean-Claude Juncker បានថ្លែងថា៖«ខ្ញុំមានការតក់ស្លុតយ៉ាងខ្លាំងចំពោះការវាយប្រហារដ៏សាហាវ និងអមនុស្សធម៌»។
អធិកាបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានថ្លែងថ្កោលទោសការវាយប្រហារថាជាអំពើដ៏គួរឲ្យស្អប់ខ្ពើម។ លោកស្រីបន្តថា ការវាយប្រហារនេះ មិនត្រឹមតែជាការវាយប្រហារលើប្រជាពលរដ្ឋបារាំងប៉ុណ្ណោះទេ តែវាជាការវាយប្រហារទៅលើសេរីភាពសារព័ត៌មាន និងសិទ្ធិសេរីភាពបញ្ចេញមតិទៀតផង។
អគ្គលេខាធិការនៃអង្គការ ណាតូ Jens Stoltenberg បានហៅការវាយប្រហារនេះថាជាអំពើដ៏ឃោរឃៅ និងជាការប្រមាថយ៉ាងយង់ឃ្នងទៅលើសេរីភាពសារព័ត៌មាន។
អ្នកនាំពាក្យនៃសេតវិមាន លោក Josh Earnest បានប្រាប់ទូរទស្សន៍ CNN ថាលោកថ្កោលទោសការវាយប្រហារដែលមិនធ្លាប់មាននេះ។ លោកបន្តថា នេះមិនត្រឹមតែជាការវាយប្រហារលើប្រជាជនបារាំងទេ តែលើសេរីភាពសារព័ត៌មាន និងសេរីភាពបញ្ចេញមតិ។
© រក្សាសិទ្ធិដោយ thmeythmey.com