អន្តរជាតិ
នយោបាយអន្តរជាតិ
និពន្ធនាយកទស្សនាវដ្តី Charlie បានស្លាប់ក្នុងចំណោមជនរងគ្រោះទាំង១២
× ក្នុងចំណោមអ្នកស្លាប់ទាំង១២នាក់នោះ មានអ្នកគូររូបត្លុកចំនួន៣នាក់ និងនិពន្ធនាយកនៃទស្សនាវដ្តីគឺលោក Stephane Charbonnier ផងដែរ។ និពន្ធនាយករូបនេះធ្លាប់រងការគំរាមសម្លាប់រួចមកហើយ ហើយក៏បានកំពុងរស់នៅក្រោមការការពាររបស់ប៉ូលីសដែរ។
ប៉ុន្តែនៅថ្ងៃពុធនេះ នៅម៉ោង១រសៀល ខ្មាន់កាំភ្លើងបានឡើងដល់ការិយាល័យនៃទស្សនាវដ្តី Charlie ដែលគេស្គាល់ថាជាទស្សនាវដ្តីដែលមានជំនាញខាងចំអក និងរិះគន់នោះ ហើយបើកការបាញ់រះតែម្តង។
© រក្សាសិទ្ធិដោយ thmeythmey.com